header ads

Sponsor

ក្រសួងសុខាភិបាលធ្លាប់បានចេញសេចក្ដីប្រកាស ជម្រាបជូនដល់សាធារណជនទាំងអស់នៅក្នុងរាជធានីភ្នំពេញរួចហើយថា ក្រសួងបានអនុញ្ញាតជាផ្លូវការឲ្យសេវាសុខាភិបាលឯកជនចំនួន៣ ទីតាំង និងមានសិទ្ធិពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ.១៩ ។

១. មន្ទីរពទ្យ សង់ត្រាល់ ផ្ទះលេខ ៨២# ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

២. មន្ទីរពទ្យ រ៉ូយ៉ាល់ ភ្នំពេញ ផ្ទះលេខ ៨៨៨ ផ្លូវសហព័ន្ធរ៉ុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

៣.មន្ទីរពហុព្យាបាលវិសាលសុខ ផ្ទះលេខ៨០ ផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជាមួយនឹងចម្ងល់នៃការព្យាបាលនេះ ពហុព្យាបាល​ និង​សម្ភព​ វិសាលសុខ​ បាន​​បញ្ចេញ​តារា​ង​ព្យាបាល អ្នក​ជំងឺកូវីដ១៩ ដែល​មាន​តម្លៃ​ចាប់ពី ២៥០ដុល្លារ រហូតដល់ ១0០០​ដុល្លារ ​សម្រាប់​ការ​ព្យាបាល​នៅ​បន្ទប់ super VIP ខណៈបន្ទប់សង្គ្រោះបន្ទាន់​ត្រូវចំណាយ​១២០០​ដុល្លារ។

ដោយតាមរយៈសេចក្តីជូនដំណឹង
ពីតារារាងតំលៃបន្ទប់ព្យាបាលអ្នកជំងឺកូវីដ-១៩ មានដូចខាងក្រោម៖

- តម្លៃសំរាកព្យាបាលសម្រាប់បន្ទប់ ម៉ាស៊ីនត្រជាក់គ្រែ 2 = 250$
- តម្លៃសំរាកព្យាបាលសម្រាប់បន្ទប់ ម៉ាស៊ីនត្រជាក់គ្រែ 4 = 250$

- តម្លៃសំរាកព្យាបាលសម្រាប់បន្ទប់ ម៉ាស៊ីនត្រជាក់ តូច  = 400$

- តម្លៃសំរាកព្យាបាលសម្រាប់បន្ទប់ ម៉ាស៊ីនត្រជាក់ ធំ = 500$
- តម្លៃសំរាកព្យាបាលសម្រាប់បន្ទប់ VIP 700$
- តម្លៃសំរាកព្យាបាលសម្រាប់បន្ទប់ Super VIP 1,000$
- បន្ទប់សង្គ្រោះបន្ទាន់ 1,200$

តម្លៃខាងលើរួមទាំងថ្លៃបន្ទប់ ថ្លៃម្ហូបអាហារ ថ្លៃថ្នាំ ថ្លៃគ្រូពេទ្យពិនិត្យព្យាបាល
ថ្លៃសេវាគិលានុប្បដ្ឋាក ថ្លៃថត(x-Ray)ម្តង បើថតពីរដងគិតថែមម្តង60$។ ហើយម៉្យាង
ទៀតចំពោះថ្នាំមានតំលៃចាប់ពី 20$ ឡើងទៅត្រូវបង់បន្ថែម តែមុនប្រើគ្រូពេទ្យបានប្រាប់អ្នកជំងឺជាមុន តែថ្នាំដែលប្រើជាប្រចាំមានតំលៃក្រោម20$ មិនបង់ប្រាក់បន្ថែមឡើយ។

ធ្វើតេស្តមួយអាទិត្យដំបូងមិនគិតលុយទេ អាទិត្យទី2 ធ្វើតេស្តម្តង 130$ ហើយ 48ម៉ោង ធ្វើតេស្តម្តង 48ម៉ោងធ្វើតេស្តម្តង រហូតដល់អ្នកជំងឺអវិជ្ជមាន(Negative)បានចេញវិញ្ញាបនប័ត្រឲ្យអ្នកជំងឺទៅផ្ទះហើយធ្វើចត្តាឡីស័ក14ថ្ងៃ ។

គ្រប់អ្នកជំងឺទាំងអស់ដែលសំរាកព្យាបាលកូវីដ-១៩រយៈពេលយ៉ាងតិចបំផុត10ថ្ងៃ យ៉ាងយូរបំផុត20ថ្ងៃ ទៅតាមសភាពអ្នកជំងឺធ្ងន់ឬស្រាល ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post