នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានដឹកនាំកម្លាំង សហការជាមួយភាគីថៃ ឃាត់ខ្លួនមេខ្យល់ ចំនួន២នាក់ និងពលករ ចំនួន១២នាក់ (ស្រី៤នាក់, ក្មេង២នាក់) បានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាមផ្លូវច្បាប់បន្ត។
លោកវរសេនីយ៍ឯក ម៉ង់ ស៊ី បានឱ្យដឹងថា ការបង្ក្រាបនិងឃាត់ខ្លួនមេខ្យល់ខាងលើធ្វើឡើង ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ ឯក ស៊ិន ប៊ុនរស្មី ស្នងការរងទទួលការងារវរៈសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៩ ។
សមត្ថកិច្ចបានអោយដឹងទៀតថា ទោះមានការយាមកាមយ៉ាងតឹងតែងតាមព្រំដែនយ៉ាងណាក៏ដោយ ក៏នៅតែមានមេខ្យល់ និងប្រជាពលរដ្ឋខ្មែរបំពាន តែត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់ ៕ ប្រភព និងរូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ