អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី២៨.០៥.២០២១ ការិយាល័យព្រហ្មទណ្ឌកម្រិលស្រាល បានស្រាវជ្រាវ ស៊ើបអង្កេត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ៖
-ករណី៖ ផលិត និងចែកចាយរូបភាពអាសអាភាស
-កើតហេតុ៖ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០និង៥៧នាទី ចំណុចផ្ទះជួល ភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ឡន ដាលីន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ហ៊ួរ សុជាតិ ភេទប្រុស អាយុ៣៧ឆ្នាំ (ឃាត់ខ្លួន) មុខរបរ ជាងថត មានទីលំនៅ ភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រើលេខទូរសព្ទ ០៧០ ៦៥៥ ៧៨៥ / ០៧០ ៨៦៤ ៨៤០ និងប្រើគណនីហ្វេសប៊ុកឈ្មោះ Bong Cheath មានដាក់តាំងរូបដើមត្រសក់ (ជាអតីតសង្សាររបស់ជនរងគ្រោះ) ។
វត្ថុតាងចាប់យក៖
១-ម៉ុតូមួយគ្រឿងម៉ាក SUZUKI SMASH110 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CC-8130 លេខតួ E48-132638 លេខម៉ាស៊ីន E48-132638
២-ទូរសព្ទម៉ាក Iphone X មួយគ្រឿង ពណ៌ស
៣-ក្រដាសលេខទូរសព្ទ 096 7545550 មួយសន្លឹក
៤-ក្រដាសកត់អក្សរ Bongcheath123 មួយសន្លឹក ។
សភាពរឿងហេតុ ៖
កាលពី ឆ្នាំ២០១៤ ជនរងគ្រោះ និង ជនសង្ស័យ មានទំនាក់ទំនងស្នេហា និងគ្នា បានរស់នៅជាមួយគ្នា រហូតដល់ឆ្នាំ២០១៩ ជនរងគ្រោះ បានដឹងថា ជនសង្ស័យមានប្រពន្ធ និងកូនពីរនាក់។ ក្រោយដឹងថាជនសង្ស័យមានប្រពន្ធ កូន ហើយជនរងគ្រោះ ក៏សុំចែកផ្លូវគ្នាម្តងហើយម្តងទៀត ប៉ុន្តែជនសង្ស័យមិនព្រមនោះទេ។ ជនរងគ្រោះបានឲ្យដឹងទៀតថា៖ រាល់ដងដែលនៅដេកជាមួយគ្នា គឺឈ្មោះ ហ៊ួរ សុជាតិ តែងតែលួច ថតរូបអាក្រាតកាយ និងវីដេអូ រាល់ពេលខ្លួនបានដេកជាមួយគ្នា ពេលដែរជនរងគ្រោះបានដឹង ហើយបានឲ្យជនសង្ស័យលុបចេញ ប៉ុន្ដែមិនព្រមលុប គឺទុកគំរាមមកលើជនរងគ្រោះ។
លុះដល់ថ្ងៃទី១៩.០៥.២០២១ ឈ្មោះ ឡន ដាលីន បានបើកហ្វេសប៊ុករបស់ខ្លួនឈ្មោះ Sarak Samrab លេងដូចសព្វដង ស្រាប់តែឃើញ មានការផ្ញើរូបថតអាក្រាតកាយ និងវីដេអូរួមរ័កគ្នារវាង ឈ្មោះ ហ៊ួរ សុជាតិ និងឈ្មោះ ឡន ដាលីន នៅក្នុងផ្ទះសំណាក់ មួយកន្លែង (ឈ្មោះ ហ៊ួរ សុជាតិ ជាអ្នកលួចថត)ផ្ញើទៅគណនីហ្វេសប៊ុក ជាច្រើនទៀតតាមរយៈ Messager របស់ជនរង
គ្រោះ ពេលនោះជនរងគ្រោះ បានឆែកមើលគណនីហ្វេសប៊ុក របស់ខ្លួនទើបដឹងថា ជនសង្ស័យលួចចូលប្រើគណនីហ្វេសប៊ុក របស់ខ្លួន ក្នុងការចែកចាយវីដេអូអាសអាភាស របស់ជនរងគ្រោះ ខាងលើទៅ គណនីហ្វេសប៊ុកផ្សេងទៀត ។ ជនរងគ្រោះបានបញ្ជាក់ទៀតថា មានតែជនសង្ស័យប៉ុណ្ណោះ ដែលមានរូបភាពអាក្រាតកាយ និងវីដេអូនេះ ហើយជនសង្ស័យ ធ្លាប់បានគំរាមគំហែង ជនរងគ្រោះថែមទៀត ។
លទ្ធផលស្រាវជ្រាវ ស៊ើបអង្កេត៖
តាមការបំភ្លឺពីម្ចាស់Facebook ឈ្មោះ Sarak Semrab(ជនរងគ្រោះ) បានឲ្យដឹងថាឈ្មោះ ហ៊ួរ សុជាតិ បានថតរូប អាក្រាតកាយ និងវីដេអូ ដែរដេកជាមួយជនរងគ្រោះ ផ្ញើចែកចាយរូបភាពអាសអាភាស ទាំងនេះ ទៅឲ្យគណនី Facebook ជាច្រើនដែលមានឈ្មោះ ឡាញ សូនី , ឈ្មោះ Da Ny , ឈ្មោះ ផាត់ ណាធីម ,ឈ្មោះ ខេន ស្អាត ,ឈ្មោះពន្លឺ ពន្លឺ ,ឈ្មោះ Sarath Sarath ,ឈ្មោះVeas Sna ,ឈ្មោះBong Nort ,ឈ្មោះBro Hong Kh ,ឈ្មោះCan Di ,ឈ្មោះPhat Vantong ,ឈ្មោះវិរៈ បុត្រ ដែរសុតតែបងប្អូន មិត្ដភ័ក្ដរបស់ជនរងគ្រោះ និងបានយករូបភាពទាំងនេះ ទៅប្រាប់គេនៅកន្លែងធ្វើការ របស់ជនរងគ្រោះទៀតផង ថែមទាំងគម្រាមទារប្រាក់ពីជនរងគ្រោះ បើចង់ឲ្យលុបរូបថតអាក្រាតកាយទាំងនេះ គឺមួយសន្លឹក២០$(ម្ភៃដុល្លារ) ។
ជនសង្ស័យឈ្មោះ ហ៊ួរ សុជាតិ បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានលួចចូលលេងក្នុងគណនីហ្វេប៊ុកឈ្មោះ Sarak Semrab ដែលជារបស់ជនរងគ្រោះឈ្មោះ ឡន ដាលីន និងបានចែកចាយរូបភាពអាក្រាតកាយ និងវីដេអូរដែលខ្លួនបានដេករួមរ័កជាមួយជនរងគ្រោះ ទៅអោយគណនីហ្វេសប៊ុកជាច្រើនដែលមានឈ្មោះ សំអេង វួចឆេង ភេទស្រី អាយុ១៣ឆ្នាំ ឈ្មោះ សុខ លាភ ភេទស្រី អាយុ១៩ឆ្នាំ និងឈ្មោះ អឿន ទាប ភេទប្រុស អាយុ២៧ឆ្នាំ អ្នកទាំង អស់គ្នា មានទីលំនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ និងឈ្មោះឡាញ សូនី , ឈ្មោះ Da Ny , ឈ្មោះ ផាត់ ណាធីម ,ឈ្មោះ ខេន ស្អាត ,ឈ្មោះពន្លឺ ពន្លឺ ,ឈ្មោះ Sarath Sarath ,ឈ្មោះVeas Sna ,ឈ្មោះBong Nort ,ឈ្មោះBro Hong Kh ,ឈ្មោះCan Di ,ឈ្មោះPhat Vantong ,ឈ្មោះវិរះ បុត្រ។
ជនសង្ស័យឈ្មោះ ហ៊ួរ សុជាតិ ក៏បានសារភាពបន្ថែមទៀតថាខ្លួនពិតជាបានទៅកន្លែងធ្វើការរបស់ជនរងគ្រោះជួបជាមួយឈ្មោះសរ វ៉ាន់នី ភេទស្រី អាយុ៣០ឆ្នាំ ហើយបានបង្ហាញរូបភាពអាក្រាតកាយរបស់ជនរងគ្រោះទៅអោយឈ្មោះ សរ វ៉ាន់នី បានឃើញ និងប្រាប់ទៅជនរងគ្រោះ ។
មូលហេតុដែលជនសង្ស័យចែកចាយរូបភាពអាក្រាតកាយនិងវីដេអូ ដែលខ្លួនបានរួមរ័កជាមួយជនរងគ្រោះទៅឲ្យគណនីហ្វេសប៊ុកជាច្រើននោះគឺដោយសារខ្លួនបានមានទំនាស់ ជាមួយជនរងគ្រោះឈ្មោះ ឡន ដាលីន ដែលសុំផ្តាច់ទំនាក់ទំនងជាមួយខ្លួនព្រោះជនរងគ្រោះមានគូរដណ្តឹង។
ករណីនេះជំនាញបានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមអំពាវនាវដល់សាធារណជនជាពិសេសស្រ្តីៗ ដែលមានសង្សារ គួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ រាល់ការដេក ស្នាក់នៅជាមួយគូសង្សារមិនត្រូវឲ្យមានការថតរូបភាព ឬវីដេអូ អាក្រាតផ្សេងៗនោះទេ ចៀសវាងជនខិលខូចយករូបភាពទាំងនោះទៅបង្ហោះជាសាធារណៈនាំឲ្យប៉ះពាល់ដល់កិត្តិយសស្រ្តី និងយកមកគំរាមជំរិតទារប្រាក់ជាដើម ជាក់ស្តែងដូចករណីខាងលើនេះស្រាប់៕