header ads

Sponsor

កំពង់ឆ្នាំង៖ លោក ហ៊ីង ភ័ព្វមិនា អភិបាលរងក្រុងកំពង់ឆ្នាំង មានទីលំនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ដោយសារប៉ះពាល់ជាមួយបងប្អូនថ្លៃនៅភ្នំពេញ ។

នេះបើតាមរដ្ឋបាលខេត្តកំពង់ឆ្នាំងចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៩ ខែឧសភាម្សិលមិញនេះ ដោយក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ ក្នុង"ព្រឹត្តិការណ៍សហគមន៏ ២០កុម្ភៈ" ចំនួន៧នាក់ដែលបានរកឃើញកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។


លោក ហ៊ីង ភ័ព្វមិនា និងអ្នកជំងឺ៦នាក់ផ្សេងទៀត ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ។

សូមជម្រាបជូនថា នៅក្នុង"ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ" ខេត្តកំពង់ឆ្នាំង បាន​រក​ឃើញ​អ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ២២៧នាក់ ក្នុងនោះមាន អ្នក​ជា​សះ​ស្បើយសរុប ៤៥នាក់ កំពុងសម្រាកព្យាបាលសរុបចំនួន ១៧៩នាក់ និងអ្នកស្លាប់​ចំនួន ៣នាក់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post