header ads

Sponsor

ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បំភ្លឺថា ក្នុងអំឡុងពេលបិទខ្ទប់ការរីករាលដាលជំងឺកូវីដ19 គណៈបញ្ជាការឯកភាពខេត្តរតនគិរីបានបង្កើតក្រុមការងារចំរុះថ្នាក់ខេត្ត ឱ្យចុះប្រចាំការ ដើម្បីត្រួតពិនិត្យការធ្វើដំណើរ (ចេញ-ចូល) ក្នុងខេត្តរតនគិរី ដើម្បីអនុវត្តនូវវិធានការសុខាភិបាល និងវិធានការរដ្ឋបាល មុននឹងអនុញ្ញាតឲ្យបន្តដំណើរ។

ក្នុងនោះមានដូចជា ការឲ្យពាក់ម៉ាស់ ការលាងដៃដោយអាកុល ការវាស់កំដៅ ការធ្វើតេស្តបឋមជាដើម ចំពោះករណីសង្ស័យ ដោយសាកសួរអំពីអត្តសញ្ញាណ លេខទូរស័ព្ទ ធ្វើដំណើរមកពីតំបន់ណា ទៅគោលដៅណា ដើម្បីងាយស្រួលក្នុងការស្រាវជ្រាវរកក្នុងករណីចាំបាច់គឺពុំដូចទៅនឹង Account facebook ឈ្មោះ​ ពេលឈប់គិត ទើបដេកលក់ Comment ក្នុងPage របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនោះទេ​។
ខ្លឹមសារទាំងនេះពុំមែនជាការពិតនោះទេព្រោះថាសមត្ថកិច្ចនគរបាលគ្រាន់តែជាអ្នកបញ្ជាចរាចរណ៍ ចំពោះការធ្វើវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ជាភារកិច្ចរបស់មន្ត្រីសុខាភិបាល ហេតុនេះសូមបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់ Account Facebook(ពេលឈប់គិត ទើបដេកលក់) ព្រោះថាវិធានការសុខាភិបាលនិងវិធានការរដ្ឋបាលនេះគឺដើម្បីសុខមាលភាពប្រជាពលរដ្ឋទូទៅក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 កុំឲ្យរីករាលដាលចូលក្នុងសហគមន៍ខេត្តរតនគិរីតែប៉ុណ្ណោះ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post