បន្ទាយមានជ័យ​ ៖​ អាជ្ញាធរ​ក្រុង​សិរីសោភ័ណ​ បានធ្វេីការប្រមូលអ្នកចូលរួមពីធីភ្ជាប់ពាក្យមួយនៅ​ សង្កាត់កោះពងសត្វ​ ដែលមានអ្នកវិជ្ជមានកូវីដ-១៩​ បានចូលរួម​ បានរកឃេីញ​វិជ្ជមាន​ជាបន្តបន្ទាប់។

ដោយក្នុងនោះនៅថ្ងៃទី៧​ ខែមិថុនា​ ឆ្នាំ​២០២១នេះ​ គិតត្រឹម​ថ្ងៃត្រង់​ អាជ្ញាធរ​ក្រុង​ បានប្រមូលអ្នកជាប់ពាក់ព័ន្ធបន្ថែម៤៧នាក់​ ក្នុងនោះរកឃេីញវិជ្ជមានកូវីដ-១៩​ម្នាក់​ ដែលបានចូលរួមពិធីភ្ជាប់ពាក្យខាងលេី។ យុវតីវិជ្ជមានខាងលើឈ្មោះ សុខ សុវណ្ណធីតា អាយុ១៩ រស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
ហេីយអាជ្ញាធរ​ក៏ស្វែងរកអ្នកជាប់ពាក់ព័ន្ធបន្តទៀត​ ដេីម្បីយកសំណាក់វិភាគរកកូវីដ-១៩។ ដោយឡែកអ្នកដែលធ្វតេស្តលេីកទី១​ អវិជ្ជមាន​ អាជ្ញាធរ​ឲ្យត្រលប់ទៅធ្វេី​ ចត្តាឡីស័ក​នៅផ្ទះរៀងៗខ្លួន​ ដោយត្រូវប្រកាន់ភ្ជាប់នូវិធានការសុខាភិបាល។
ប្រភព: រដ្ឋបាលក្រុងសេរីសោភ័ណ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor