ខេត្តព្រៃវែង)៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៧៨២នាក់ បាន ព្យាបាល ជាសះស្បើយ ៣១៣នាក់ កំពុងសំរាកព្យាបាល ៤៦១នាក់ និងស្លាប់ ៨នាក់។

ឯកឧត្តម ជា សុមេធី ថ្លែងបែបនេះនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក្នុងការអញ្ជើញចុះសួរសុខទុក្ខដល់ក្រុមទាហានឈុត ស និងអ្នកជំងឺកូវីដ-១៩ ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច ដែរមានការរួមដំណើរដោយឯកឧត្ដម ហ៉ី ប៉ាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វ័យត រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយស្រុកព្រះស្តេច ខេត្តព្រៃវែង។

ឯកឧត្ដម អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត របស់ក្រុមទាហានឈុត ស ក្នុងការប្ដូរជីវិត លះបង់គ្រួសារ ដើម្បីពុះពារខិតខំក្នុងការព្យាបាលជំងឺដ៏កាចសាហាវដែលកំពុងតែរាតត្បាតនៅលើពិភពលោកក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើង ហើយមានការឆ្លងនិងស្លាប់មួយចំនួននៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងស្រុកព្រះស្ដេចដែលកំពុងតែមានអ្នកកើតនូវជំងឺកូវីដ19 ជាច្រើននាក់ដែលកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេចនេះ ដោយជាលទ្ធផលក្រុមគ្រូពេទ្យរបស់យើងក៏បានខិតខំព្យាបាលរហូតដល់មានការជាសះស្បើយជាច្រើននាក់ផងដែរ។

ក្នុងនោះឯកឧត្ត អភិបាលខេត្ត សូមផ្តាំផ្ញើដល់ក្រុមទាហានឈុត ស ទាំងអស់មិនត្រូវមានការបាក់ទឹកចិត្តក្នុងការព្យាបាលនៃជំងឺកូវីដ19 ជូនបងប្អូនប្រជាពលរដ្ឋយើងនោះទេ ហើយប្រសិនបើមានបញ្ហាឬតម្រូវការចាំបាច់ណាមួយដែលត្រូវរាយការណ៍ដល់ខេត្ត ឯកឧត្ដមនឹងទទួលស្វាគមន៍គ្រប់ពេលវេលា។ ឯកឧត្ដម អភិបាលខេត្ត សូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលកើតជំងឺកូវីដ19 អញ្ជើញមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកព្រះស្ដេចទាំងអស់នេះត្រូវ ថែទាំសុខភាពដោយខ្លួនឯងឲ្យបានខ្ជាប់ខ្ជួន ហើយត្រូវហូបចុះ គ្រប់គ្រាន់។

សូមបញ្ជាក់ផងដែរថា៖ អំណោយដែរប្រគល់ជូនរួមមាន:
--សាលាស្រុកព្រះស្ដេច ៥០ម៉ឺន៛
-មន្ទីរ ពេទ្យបង្អែកស្រុក ៥០ម៉ឺន៛
-នគរបាល ៤០ម៉ឺន៛
-PM ៤០ម៉ឺន៛
-ទាហាន ៤០ម៉ឺន៛
-លោកគ្រូ-អ្នកគ្រូ ពេទ្យ ១១២នាក់ ក្នុងម្នាក់ៗ ៥ម៉ឺន៛
-អង្គ រ ២តោន
-អាកុល ៥កាន
-ម៉ាស ១ម៉ឺនម៉ាស
-ទឹកសុទ្ធ ២០កេស
-មី ២កេសធំ៕ ដោយ:PK33

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor