header ads

Sponsor

កណ្ដាល៖ ក្រោយទទួលបានបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាល សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ជិះម៉ូតូដឹកមានឈ្មោល នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១០ និង ០០នាទី នៅចំណុច លើកំពង់ចម្លង (ព្រែកតូច បារ៉ែនក្រោម) នៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ក្រោយក្លែងបន្លំឯកសណ្ឋាននគរបាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ភន សុភា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៧ និង ០០នាទីព្រឹក ឈ្មោះ ភន សុភា បានទិញមាន់ឈ្មោលចំនួន ០២ក្បាល (មាន់ដែលគេជល់ចាញ់មានរបួស) ក្នុងគោលបំណងយកទៅបង្កាត់ពូជ ដោយគ្មានចេតនាយកទៅជល់ភ្នាល់ដាក់លុយនោះទេ ។ បន្ទាប់ពីបានទិញរួចនៅវេលាម៉ោង ១០ និង ០០នាទី ថ្ងៃខែឆ្នាំដដែល ខ្លួនក៏បានយក កន្ត្រក មកដាក់មាន់ខាងលើ រួចជិះម៉ូតូឌុប ប្អូនរបស់ខ្លួន អោយជួយកាន់កន្ត្រកដែលដាក់មាន់ ០២ក្បាល ខាងលើយកទៅទុកនៅផ្ទះ ។
នៅពេលដែលជិះម៉ូតូមកដល់ចំណុចកើតហេតុ នៅលើកំពង់ចម្លង ខណៈកំពុងជិះទូកឆ្លងទន្លេរក៏ត្រូវបានគេថតរូបភាពបានបង្ហាញពីរូបពាក់មួកប៉ូលីសជិះម៉ូតូស្ពាយមាន់ជល់តែម្ដង ។
រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ក៏ត្រូវបានសមត្ថកិច្ចធ្វើការកោះហៅឈ្មោះ ភន សុភា មកធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ ភន សុភា បានឆ្លើយសារភាពថា ខ្លួនពិតជាបានពាក់មួកប៉ូលីស ហើយជិះម៉ូតូស្ពាយមាន់ពិតប្រាកដមែន ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post