header ads

Sponsor

រាជធានីភ្នំពេញ៖ សមាគម​វៀតណាម​នៅ​កម្ពុជា​ ​បានចេញ​សេចក្តីប្រកាស​មិន​ឲ្យ​ជនជាតិវៀតណាម​​ ​និង​ពលរដ្ឋ​វៀតណាម​ដែល​កំពុង​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​​ចំនួន​៦​ខណ្ឌ​ (ព្រែកព្នៅ មានជ័យ ច្បារអំពៅ
ឬស្សីកែវ ដូនពេញ និងជ្រោយចង្វារ) ​ក្នុង​រាជធានី​ភ្នំពេញ​ ​វិលត្រឡប់​ទៅ​ប្រទេស​វៀតណាមឡើយ ដោយឲ្យ​ស្នាក់​នៅនឹង​កន្លែង​ ​និង​មិន​ត្រូវ​ផ្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​ ​ផ្ទះ​ទូក​ ​និង​ក្បូន​ ​ទៅ​ប្រទេស​វៀតណាម​ ​នៅ​ពេលនេះ​ទេ ​ពីព្រោះ​ច្រក​ទ្វារ​ព្រំដែន​វៀតណាម​ ​ត្រូវ​បាន​បិទ​ ​និង​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ចេញចូល​ប្រទេស​វៀតណាម​ឡើយ​ ដោយសារតែ​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ ។​

សេចក្តីប្រកាស​ដដែល​ ​បាន​បញ្ជាក់​ថា​ ​សមាគម​បាន​ធ្វើការ​ជាមួយ​អាជ្ញាធរ​ ​ហើយ​អាជ្ញាធរ​ក៏បាន​សម្រួល​ដល់​ប្រជាពលរដ្ឋ​វៀតណាម​ ​ដែល​ត្រូវ​បាន​ផ្លាស់ប្តូរ​លំនៅ​ដា្ឋ​ន​ ​នៅ​តាម​ដងទន្លេ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​នោះ​ ។

ដូច្នេះសមាគមស្នើដល់ពួកគេ ត្រូវ​គោរព​ទៅតាម​គោល​ការណ៍​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ​ដោយ​ស្ម័គ្រចិត្ត​ និង​រើ​ទៅ​ចត​នៅ​ទីតាំង​ថ្មី​ ​ដែល​កំណត់​ដោយ​អាជ្ញាធរ​នៅ​ក្នុង​ភូមិ​ក្រួស​ ​សង្កាត់​សំរោង​ ​ខណ្ឌ​ព្រែក​ព្នៅ​ ​រាជធានីភ្នំពេញ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post