header ads

Sponsor

(ស្វាយរៀង)៖ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀងបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យទំនិញ នៅតាម សិប្បកម្ម ផលិតស្រាស ស្រាថ្នាំ និងឃ្លាំងស្តុកទំនិញស្ថិតនៅទីរួមខេត្តស្វាយរៀង ។

លោក ផឹង និល ប្រធានសាខា(ក ប ប)ខេត្តស្វាយរៀង បានថ្លែងថា ដោយមានការណែនាំពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងទទួលបទបញ្ជាផ្ទាល់ពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន( ក ប ប) បានចុះត្រួតពិនិត្យ ទីតាំងផលិតស្រាស ស្រាថ្នាំ ចំនួន ៧ ទីតាំង និងត្រួតពិនិត្យទំនិញចំរុះចំនួន ៣ ឃ្លាំង និងបានធ្វើTest Kits បឋមលើផ្លែឈើ នៅទីរួមខេត្តស្វាយរៀង ។

លោកបានបញ្ជាក់ថាសកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញយើងបានយកសំណាកគំរូស្រាស ទាំង ៧ ទីតាំងយកមកវិភាគរកសារធាតុមេតាណុលនៅមន្ទីពិសោធន៍របស់អគ្គនាយកដ្ឋាន( ក ប ប) ដើម្បីធ្វើវិភាគតាមបច្ចេកទេស។ក្នុងនោះដែរមន្ត្រីជំនាញបានផ្សព្វផ្សាយនូវការយល់ដឹង អំពីបច្ចេកទេសនៃការផលិតស្រាសដែលមានសុវត្ថិភាពនិងផលប៉ះពាល់ដល់សុខភាព និង អាយុជីវិតដល់អ្នកផលិតផងដែរ។

លោក ផឹង និល បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នក្នុងការផឹកស្រាស ស្រាថ្នាំនឹងត្រូវឈ្វេងយល់អំពីប្រភពនៃការផលិតឲ្យបានច្បាស់លាស់និងសូមស្នើដល់អ្នកផលិតស្រាសទាំងអស់ត្រូវផលិតស្រាដែលមានសុវត្ថិភាពដល់អ្នកហូប មិនត្រូវឆ្លៀតកេងចំណេញដាក់សារធាតុហាមឃាត់ជាដាច់ខាតនាំឲ្យប៉ះពាល់ដល់សុខភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋនិងអាចប្រឈមនឹងផ្លូវច្បាប់មានទោសទណ្ឌផងដែរ៕
ដោយ: ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post