ព្រៃវែង : ព្រះតេជគុណ គន់ គីមហ៊ាង គង់នៅវត្តពោធិ៍ស្នាយ ភូមិគ្រួស ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង បានសុគតនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះក្នុងជន្មាយុ២៣ព្រះវស្សា ដោយសារជំងឺកូវីដ-១៩ នេះបើតាមហ្វេសប៊ុកផេកផ្លូវការរបស់ឯកឧត្ដម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែងបង្ហោះមុននេះ។
មុនពេលសុគត់ព្រះសង្ឃ គន់ គីមហ៊ាង បានចូលពីនិត្យជំងឺនៅមន្ទីរពេទ្យបង្អែកមេសាង ជាមួយអាការៈហត់ ដង្ហក់ខ្លាំង និងរវើរវាយ និងបាត់បង់ស្មារតីរយៈពេល៣ថ្ងៃមកហើយ ។ ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្ដរហ័ស(Rapid Test) លទ្ធផលវិជ្ជមានកូវីដ-១៩ និងបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក មេសាង ។
សូមបញ្ចាក់ថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះ ខេត្តព្រៃវែងមានករណីអ្នកជំងឺកូវីដ-១៩ ចំនួន២អង្គ\នាក់ហើយបានស្លាប់ក្នុងរយៈពេលតែមួយថ្ងៃ ដោយករណីទី១ កើតឡើងលើស្ត្រីវ័យ៥១ឆ្នាំ ឈ្មោះ សន់ សុភាព រស់នៅភូមិក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ដែលបានទទួលមរណភាពដោយជំងឺកូវីដ នៅវេលាម៉ោង២និង៥០នាទី ទាបភ្លឺ ថ្ងៃទី២១ ខែមិថុនា នេះ៕