header ads

Sponsor

ប្រជាពលរដ្ឋបានប្តឹងទៅសមត្ថកិច្ចសូមអោយជួយត្រួតពិនិត្យក្រុមឡានដឹកដី ជារៀងរាល់ថ្ងៃ ទោះតំបន់ទីប្រជុំជន ចង្អៀត បើកលឿនៗ វ៉ាជែងគ្នា នៅលើផ្លូវលេខ21B ឃុំឈើទាល ស្រុកកៀនស្វាយ ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាឲ្យលោកអធិការនគរបាលស្រុកកៀនស្វាយស្រាវជ្រាវករណីខាងលើ ។
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងផ្នែកជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានចុះដល់ចំណុចទីតាំងផ្លូវជាតិលេខ២១B ក្នុងភូមិសាស្រ្ត ឃុំឈើទាល ស្រុកកៀនស្វាយ បានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាដល់អ្នកបើកបររថយន្តបង្កបញ្ហាបើកបរលឿន និងវ៉ាជែងកន្លែងទីប្រជុំជនចំនួន២៧គ្រឿង ឲ្យគោរពដាច់ខាតច្បាប់ចរាចរណ៍ផ្លូវគោក ៕ រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post