មន្ទីរសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ នៃស្រុក Luc Ngan ខេត្ត Bac Giang បានឲ្យដឹងថា នៅពេលនេះ ស្រុកទាំងមូលមានកន្លែងប្រមូលទិញផ្លែគូលែនចំនួនជិត ១៤០ កន្លែង។ ទិន្នផលនៃការប្រើប្រាស់ផ្លែគូលែនសម្រេចបានជាង ២,១ ពាន់តោនក្នុងមួយថ្ងៃ។ ក្នុងនោះ មានកន្លែងប្រមូលទិញ និងវេចខ្ចប់ផ្លែគូលែនជិត ១០ កន្លែងសម្រាប់នាំចេញទៅកាន់ទីផ្សារកម្ពុជា។ ជាមធ្យម មួយថ្ងៃៗស្រុកទាំងមូលនេះមានឡានកុងតឺន័រជាង ១០ គ្រឿងបានដឹកផ្លែគូលែនទៅលក់លើទីផ្សារនេះ ដោយទទួលបានទិន្នផលជិត ១៥០ តោន។
នេះគឺជាឆ្នាំដំបូងបង្អស់ដែលផ្លែគូលែនត្រូវបាននាំចេញទៅប្រទេសកម្ពុជាជាមួយនឹងទិន្នផលដ៏ច្រើនចាប់ពីដើមរដូវតែម្តង។ ផ្លែគូលែននៃខេត្ត Bac Giang ត្រូវបានគាំពារម៉ាក់យីហោនៅប្រទេសជាច្រើនហើយដូចជា ចិន ឡាវ កម្ពុជា កូរ៉េខាងត្បូង សិង្ហបូរី អូស្ត្រាលី ជប៉ុន ហើយក៏ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសជាច្រើននៅលើពិភពលោកផងដែរ៕
នេះបើតាមព័ត៌មានទទួលបានពីស្ថានទូតវៀតណាមប្រចាំកម្ពុជា នារសៀលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១។