header ads

Sponsor

ខេត្តកំពង់ធំ៖ រដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានឃាត់រថយន្តវេអង១គ្រឿង ពណ៌ប្រផេះលាយបៃតង ពាក់ស្លាកលេខ ភ្នំពេញ ៣A.០៣៩០- កំពង់ចាម ៤A.០២១៨ ដែលបានដឹកឈើចេញពីតំបន់អូរងាវក្នុងដែនព្រៃឡង់ ចេញឆ្លងកាត់ ឃុំទំរីង ឆ្ពោះទៅខេត្តកំពតកាលពីយប់ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១ នៅចំណុចអូរងាវ ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

រថយន្តដឹកឈើខាងលើនេះគឺមានឈ្មោះ លោក និត ដែលជាឈ្មួញយ៉ាងសកម្ម ក្នុងការប្រមូលទិញឈើ ពីជាពលរដ្ឋ ដែលទៅលួចកាប់អារ នៅក្នុងដែនជម្រកព្រៃឡង់ បានដឹកឈើថ្មី ដោយដាក់ឈើចាស់ពីលើដើម្បីបន្លំភ្នែកសមត្ថកិច្ច។


Sponsor
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post