ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានបង្កការភ្ញាក់ផ្អេីលដោយ រថយន្តស៊េរីទំនេីប Ford Rangerមួយគ្រឿងបើកល្បឿនលឿន បុករះដេីមឈេី និងរបងដីឡូត៍នៅតាមផ្លូវបេតុងព្រៃស បណ្ដាលឲ្យក្រឡាប់ផ្ងារជេីងរងការខូចខាតយ៉ាងដំណំកាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងព្រៃស ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលេីនេះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃេីញរថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាកFORD RANGER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA-3691បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមណ្ដោយផ្លូវបេតុងព្រៃស ក្នុងទិសដៅពីលិចទៅកើតដោយប្រើល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុសង្ស័យអ្នកបេីកបរងងុយដេកទេីបរេចង្កូតទៅបុកដើមក្រខុបបាក់អស់ពីរដើមហើយរថយន្តមិនទាន់អស់ល្បឿនបានជ្រុលទៅបុករបងថ្មដីឡូត៍ជាប់ផ្លូវនោះបន្ថែមទៀតបណ្តាលឱ្យរងការខូចខាត ចំណែកឯរថយន្តបង្កបានក្រឡាប់ជាច្រេីនត្រឡប់បះជេីងច្រងាងៗ តែអ្នកបើកបររងរបួសស្រាលប៉ុណ្ណោះ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបានសហការជាមួយជំនាញចរាចរណ៍ធ្វើការវាស់វែងហៅរថយន្តស្ទូចមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ ៕