header ads

Sponsor

ក្រោយពីបានបើកការប្រកាសលក់ជាផ្លូវការត្រឹមតែរយៈពេល 1សប្តាហ៏តែប៉ុណ្ណោះស្មាតហ្វូន vivo V21 Series  គឺទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជាដោយគិតត្រឹមថ្ងៃនេះគឺមានការលក់ដាច់លើសពីការរំពឹងទុក។ នេះបានបញ្ជាក់ថាស្មាតហ្វូន V21 Series គឺពិតជាអាចទាក់ទាញចិត្តអ្នកប្រើប្រាស់ខ្លាំងមែនទែនទាំងសមត្ថភាព បច្ចេកវិទ្យា រូបរាង​ កាមេរ៉ា ក៏ដូចជាតម្លៃសមរម្យ។

ស្មាតហ្វូន vivo V21 Series គឺជាស្មាតហ្វូនតែមួយគត់ដែលមានបំពាក់នូវកាមេរ៉ា Optical Image Stabilizing (OIS) ខាងមុខនិងក្រោយ។ កាមេរ៉ាខាងមុខដែលមានទំហំ 44-megapixel HD នៅលើស្មាតហ្វូននេះមិនត្រឹមតែជួយអោយអ្នកប្រើប្រាស់អាចថតរូបភាពបានច្បាស់ស្អាត និងវីដេអូទប់លំនឹងប៉ុណ្នោះទេ ប៉ុន្តែស្មាតហ្វូននេះអាចថតរូបភាពបានច្បាស់នៅពេលយប់​ និងទីងងឹតជាមួយនឹងកច្ចេកវិទ្យា OIS Selfie នេះផងដែរ។ ស្មាតហ្វូន V21 Series ​បង្ហាញនូវមុខងារ Dual Selfie Spotlight ដែលបង្កើនពន្លឺដែលចាំងទៅលើផ្ទៃមុខអោយកាន់តែស្រស់ស្អាត និងធ្វើអោយសម្រស់កាន់តែទាក់ទាញបំផុត។

បើទោះបីជាក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនបានធ្វើការអភិវឌ្ឍន៍ទៅលើបច្ចេកវិទ្យាជាច្រើនដើម្បីពង្រឹងទៅលើការថតរូបភាពនៅលើស្មាតហ្វូនកាន់តែប្រសើរយ៉ាងណា ក៏តម្រូវការទៅលើការថតរូបភាពនៅក្នុងពេលយប់គឺមិនអាចបំពេញចិត្តរបស់អ្នកប្រើប្រាស់នោះទេ។ មិនថាចំនួនភិចសែលប៉ុន្មានដែលបំពាក់នៅលើកាមេរ៉ារបស់ស្មាតហ្វូននោះទេ វាក៏មានការប្រកួតប្រជែងជានិច្ចនៅក្នុងការថតរូបភាពច្បាស់នៅក្នុងកន្លែងដែលស្រអាប់ ឬទីកន្លែងដែលមានពន្លឺមិនគ្រប់គ្រាន់។ ស្មាតហ្វូនជាច្រើនគឺពិបាកក្នុងការថតរូបភាពច្បាស់ Selfie នៅកន្លែងដែលមានពន្លឺទាបដោយប្រើប្រាស់នូវកាមេរ៉ាខាងមុខធម្មតា ដូចនេះ ការថតរូបភាពនៅពេលយប់ពិតជាមិនងាយស្រួលនោះទេ។

ជាមួយនឹងការអភិវឌ្ឍន៍កាន់តែឆាប់រហ័សក្នុង ការថតរូបភាពនៅក្នុងពេលយប់ច្បាស់គឺជាអ្វីដែលយុវវ័យជាច្រើនត្រូវការក្នុងការថតរូបភាព Selfies នៅតាមផ្លូវធ្វើដំណើរ ហាងញ៉ាំអាហារ មាត់សមុទ្រ ឬកន្លែងជាច្រើនទៀតដែលអាចនាំយកនូវអនុស្សាវរីយ៍ដ៏ល្អនិងមិនអាចបំភ្លេចបាន។

ការប្រកាសបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី ​vivo V21 Series នេះគឺផ្តោតសំខាន់ក្នុងការថតរូបភាពពេលយប់តាមរយៈការ upgrade ទៅលើកាមេរ៉ាខាងមុខរបស់វា។ នៅក្នុងការ upgrade ធំបំផុតនេះគឺការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាថ្មី Optical Image Stabilization (OIS) សម្រាប់កាមេរ៉ាខាងមុខរបស់វា ហើយនេះគឺជាស្មាតហ្វូនដំបូងបំផុតដែលដាក់លក់នៅក្នុងតម្លៃមួយយ៉ាងល្អនៅក្នុងពេលនេះ។ សម្រាប់មុខងារ OIS ដែលប្រើប្រាស់នៅលើកាមេរ៉ាខាងមុខ និងកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះពិតជាអស្ចារ្យមែនទែនក្នុងការប្រើប្រាស់ជាពិសេសការរក្សាលំនឹងកុំអោយមានការរង្គើរ ឬនៅពេលដែលដៃញ័រ វាជួយធ្វើអោយរូបភាព និងវីដេអូរក្សាបានភាពច្បាស់ ។ បច្ចេកវិទ្យាកម្រិតខ្ពស់របស់ស្មាតហ្វូន  V21 Series នេះមានសមត្ថភាពនៅក្នុងការថតរូបភាពបានយ៉ាងអស្ចារ្យ ហើយស្មាតហ្វូននេះអាចថតរូបភាព និងវីដេអូបានលឿន និងរហ័សគ្មានគូប្រៀបនោះទេ។

ស្មាតហ្វូន V21 Series នេះគឺមានការដាក់អោយប្រើប្រាស់នូវបច្ចេកវិទ្យា Dual Selfie Spotlight នៅផ្នែកខាងមុខដែលមានមុខងារផ្តល់នូវពន្លឺបានយ៉ាងល្អ។ នៅក្នុងការផ្លាស់ប្តូរទៅកាន់ Dual Selfie Spotlight នេះពិតជាអាចបង្កើននូវកម្រិតពន្លឺបានខ្ពស់ទៅលើផ្ទៃមុខរបស់អ្នកប្រើប្រាស់ និងទទួលបាននូវរូបភាពដែលស្រស់ស្អាតបំផុត។

ទាំងកាមេរ៉ាខាងមុខ និងកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន V21 Series គឺទ្រទ្រង់នូវវីដេអូកម្រិត 4K HD ។ លទ្ធផលនៃវីដេអូជាច្រើននេះគឺមានការប្រើប្រាស់នូវ movie-like visual effects ដែលអ្នកប្រើប្រាស់អាចបង្កើតនូវវីដេអូជាច្រើនដែលមានភាពច្នៃប្រឌិត។ ការប្រើប្រាស់នូវកម្រិតភិចសែលខ្ពស់នេះអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការកាត់ ឬកែប្រែវីដេអូរបស់ពួកគេជាមួយនឹងលក្ខណៈបែបអាជីពបំផុត។

ជាមួយនឹងការពង្រឹងទៅលើមុខងាជាច្រើនកម្រិតខ្ពស់នៅលើកាមេរ៉ានេះ ស្មាតហ្វូន V21 Series នេះពិតជាអស្ចារ្យមែនទែនក្នុងការប្រើប្រាស់។ សម្រាប់អ្នកដែលចូលចិត្តថតរូបភាពជាមួយនឹងកម្រិតរូបភាពច្បាស់បំផុតនោះ ពេលនេះអ្វីគ្រប់យ៉ាងគឺនៅលើម្រាមដៃរបស់អ្នកគ្រាន់តែចុចបញ្ជាតែប៉ុណ្ណោះ។

ស្មាតហ្វូន vivo V21 Series នេះគឺសក្តិសមបំផុតជាមួយនឹងយុវវ័យសម័យថ្មីដែលចូលចិត្តថតរូបភាព Selfie ប្រកបដោយភាពស្រស់ស្អាតបំផុត។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន vivo នៅក្នុងការបង្កើតនូវផលិតផលជាច្រើនដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់។ ស្មាតហ្វូន V21 Series នេះមានរូបរាងស្រស់ស្អាត ទម្ងន់ស្រាលដែលឌីស្សាញឡើងប្រកបដោយភាពល្អឥតខ្ចោះគ្មានគូប្រៀបនោះទេ៕

អ្វីដែលកាន់តែអស្ចារ្យក្នុងឱកាសពិសេសនារដូវកាល 𝐇𝐨𝐭-𝐒𝐚𝐥𝐞 រាល់អតិថិជនទាំងអស់ដែលមកការជាវនូវស្មាតហ្វូន 𝐯𝐢𝐯𝐨 𝐕𝟐𝟏 𝐒𝐞𝐫𝐢𝐞𝐬 ចាប់ពីថ្ងៃទី𝟐𝟔 ខែមិថុនា ដល់ថ្ងៃទី𝟎𝟒 ខែកក្កដា ឆ្នាំ𝟐𝟎𝟐𝟏 លោកអ្នកនឹងទទួលបានកាដូបន្ថែមពិសេសៗរួមមាន៖

ប្រអប់កាដូ 𝐕 𝐒𝐞𝐫𝐢𝐞𝐬 ដែលមានដូចជា 𝐁𝐥𝐮𝐞𝐭𝐨𝐨𝐭𝐡 𝐒𝐩𝐞𝐚𝐤𝐞𝐫 / 𝐏𝐨𝐰𝐞𝐫 𝐛𝐚𝐧𝐤 កាដូបន្ថែម កាស 𝐓𝐖𝐒 និងជើងទ្រទូរស័ព្ទ។ ប្រញាប់ឡើងកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅឲ្យសោះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post