(ខេត្តព្រះសីហន)៖ អាជ្ញាធរមូលដ្ឋានស្រុកព្រៃនប់បានអោយដឹងថា ជាលើកទី១ហើយ ដែលមានស្ត្រីម្នាក់វ័យ៥១ឆ្នាំ នៅក្នុងភូមិបឹងវែង ឃុំវាលរេញ ដែលជាភូមិជាប់ប្រជុំជនផ្សារវាលរេញ ហើយក៍ជាអាជីវករលក់ដូរក្នុងផ្សារវាលរេញផងដែរ ដែលបានស្លាប់បាត់បង់ជីវិត្តដោយសារជំងឺ កូវីដ-១៩ ហើយជាមួយគ្នានោះកូនរបស់ស្ត្រីខាងលើម្នាក់ក៍មានវិជ្ជាមានកូវីដ-១៩ ផងដែរ ។

សូមបញ្ជាក់ថា ផ្សារវាលរេញត្រូវបានរដ្ឋបាលខេត្តព្រះសីហនុបិតផ្អាកអាជីកម្មលក់ដូរជាបណ្តោះអាសន្នកាលពីពេលថ្មីៗនេះ ក្រោយអាជ្ញាធររកឃើញមានវិជ្ជមានកូវីដ-១៩ លើអាជីវករលក់អង្ករក្នុងផ្សារចំនួន៤នាក់ក្នុងសមាជិកគ្រួសារ១ដែលមានសមាជិក៦នាក់។

ជាមួយគ្នានេះអាជាធរសូមអំពាវហើយអំពាវនាវទៀត សូមបងប្អូនពលរដ្ឋ អាជីវករទាំងអស់ សូមអនុវត្តន៍វិធានការ ការពារ "៣កុំ ៣ការពារ" អោយបានជាដាច់ខាត ដើម្បីការពារទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺដ៍កាចសាហាវនេះ ៕


ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post