ភ្នំពេញ៖ លោក រ័ត្ន សណ្តាប់ អាយុ៤៨ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ត្រូវបាន លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទ «រំលោភលើទំនុកចិត្តនិងបរិហារកេរ្តិ៍ជាសាធារណៈ» តាមមាត្រា៣៩១ មាត្រា២៩២ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០២១ ។
បើយោងតាមដីកាបង្គាប់អោយដោះលែង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នេះ ចៅក្រមដដែលបានចេញដីកាបង្គាប់ឲ្យដោះលែង លោក រ័ត្ន សណ្តាប់ បន្ទាប់ពីជាប់ឃុំក្នុងពន្ធនាគារ ត្រឹម២ថ្ងៃ ប៉ុណ្ណោះ។