header ads

Sponsor

កម្លាំងនគរបាលការពារព្រំដែនគោក ប៉ុស្តិ៍បឹងសាគូ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១សហការជាមួយកម្លាំងយោធាកងពលលេខ៥១ ឃាត់ខ្លួន ស្ត្រីជាជនជាតិថៃ៣នាក់ ព្យាយាមឆ្លងដែនខុសច្បាប់ នៅវេលាម៉ោង០៩និង២៣នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុច ក្រោយអគាប៉ារ៉ាមិក ភូមិក្បាលស្ពាន១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបននទាយមានជ័យ។

លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជការនគរបាលកាពារព្រំដែនគោកលេខ៩១១ បានថ្លែងថា ចំពោះជនជាតិថៃទាំ៣នាក់ខាងលើ ពួកគេឆ្លងដែនខុសច្បាប់ចូលប្រទេសកម្ពុជា ដោយជិះកង់បីមករកបន្ទប់ជួល ដោយឃើញមានការសង្ស័យកម្លាំងសមត្ថកិច្ចហៅមកសួរនាំតែម្ដង។

យោងការសួរនាំស្ត្រីទាំង៣នាក់បានប្រាប់ថា មានមេខ្យល់ខ្មែរថៃ ជាអ្នកសម្របសម្រួលក្នុងការរត់ផ្លូវ ពេលនេះមុខសញ្ញាមេខ្យល់បានកំពុងរត់គេចខ្លួន។
ស្ត្រីជនជាតិថៃទាំង៣នាក់នោះ ក្រោយសួរនាំ ត្រូវបានបញ្ជូនទៅខាងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីសួរនាំនិងមានវិធានការណ៍បន្ត៕ រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post