header ads

Sponsor

បន្ទាយមានជ័យ៖នាយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំ កម្លាំង សហការជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជា ចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់ នៅចំណុច ផ្លូវឧកញ្ញា សំ ផាន់ណារិទ្ធិ ។ 
 ក្រោមការបញ្ជាផ្ទាល់របស់លោក វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ ដោយ លោកបានដឹកនាំកម្លាំងល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ 
 ជាក់ស្តែង ថៃ្ងទី៣០ ខែកក្កដា ឆ្នាំ២០២១ ខណៈលោក វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ កំពុងដឹកនាំកម្លាំងដើរល្បាតក៏ជួបក៏ បានជួបជនជាតិថៃ បម្រុងលួចឆ្លងដែនចូលប្រទេសកម្ពុជា ត្រូវបានកម្លាំង វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបានតែម្តង ។ លោកបន្តថា ក្នុងនាមលោកគឺមេបញ្ជាការប្រចាំទិស លោកបានបញ្ជាកម្លាំងគ្រប់គោលដៅល្បាត២៤ម៉ោងលើ២៤ម៉ោងអោយខានតែបានមិនឲ្យធ្វេសប្រហែសឡើយ ខណៈពេលនេះប្រទេសថៃ នៅតែបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post