header ads

Sponsor

ប្រិយមិត្តបានជ្រាបហើយទាក់ទងនឹងរឿងសត្វតោដែលបុរសជនជាតិចិនបានចិញ្ចឹម គឺសមត្ថកិច្ច និងអាជ្ញាធរចម្រុះបានធ្វើការដោះស្រាយបញ្ហានេះទៅតាមច្បាប់រួចរាល់ហើយ ប៉ុន្តែអ្វីដែលយើងកំពុងមើលឃើញគឺមានជនបរទេសម្នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Andrew MacGregor Marshall ដែលជាអ្នកកាសែត និងអ្នកនិពន្ធស្កុតឡេនម្នាក់ បានកំពុងលើករឿងប្រធានបទសត្វតោនេះទៅកាន់ពិភពលោក ដែលធ្វើឲ្យពិភពលោកយល់ខុសមកលើប្រទេសកម្ពុជាយើង ថាកម្ពុជាអាចចិញ្ចឹមសត្វព្រៃបាន អាចធ្វើពាណិជ្ជកម្មសត្វព្រៃផ្សេងៗ។

បន្ទាប់ពីឃើញសកម្មភាពរបស់ជនបរទេសខាងលើនេះរួចមក មានមហាជនជាច្រើនសម្ដែងការមិនពេញចិត្តចំពោះការលើកឡើងនេះ បានចូលទៅបញ្ចេញមតិជាច្រើន ប៉ុន្តែបែរជាជនបរទេសខាងលើបានយកការបញ្ចេញមតិរបស់អ្នកផ្សេងដែលថាគំរាមជីវិតរបស់ខ្លួន ទៅផុសលាយបញ្ចូលគ្នាជាមួយរូបអ្នកផ្សេង ដែលជារូបរបស់គណនីមួយដែលមានឈ្មោះថា Julie Hoeung ទៅផុសជាសារធារណៈ ធ្វើឲ្យមហាជនមានការយល់ច្រឡំដល់ម្ចាស់រូប និងប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ម្ចាស់រូប ហើយថែមទាំងប្លុកគណនីនេះ និងលុបការបញ្ចេញមតិល្អៗរបស់គេថែមទៀត ។

ក្រោយពីឃើញសកម្មភាពជនបរទេសខាងលើ ដែលបានផុសរូបធ្វើឲ្យប៉ះពាល់យ៉ាងនេះហើយ ម្ចាស់គណនីJulie Hoeung ចេញមកបកស្រាយបន្ថែមដើម្បីឲ្យមហាជនកុំយល់ច្រឡំតាមការលើកឡើងរបស់ជនបរទេសខាងលើ។

« ខ្ញុំសរសេរចេញពីផ្នត់គំនិតរបស់នាងខ្ញុំ ពីមួយជ្រុងនៃគំនិតរបស់ខ្ញុំ។ ខ្ញុំក៏សូមអរគុណដូចគ្នាដល់លោក Andrew MacGregor Marshall ដែលបានព្យាយាមជួយដល់សត្វតោមួយនេះ ក្នុងបំណងល្អចង់ឱ្យសត្វតោបានទៅរស់នៅក្នុងដែនជម្រកសត្វព្រៃ។

ខ្ញុំសូមអគុណដល់អ្នកអភិរក្សសត្វព្រៃពិភពលោក Wildlife Alliance ដែលជួយអន្តរាគមន៍យកសត្វតោមួយក្បាលនេះទៅជំរកសត្វព្រៃ ហើយខ្ញុំសូមអគុណដល់សមត្ថកិច្ចក្នុងប្រទេសកម្ពុជាដឹកនាំដោយអជ្ញាធរចម្រុះ ដែលធ្វើការងារមួយនេះបានយ៉ាងឆាប់រហ័ស។

ទន្ទឹមនឹងនេះ ខ្ញុំសូមនិយាយទាក់ទងការដែលអ្នកយករូបរបស់ខ្ញុំទៅផុសដោយគ្មានការអនុញ្ញាត ហើយយកខមមិនរបស់ឈ្មោះ LINA LOVE មកផុសរួមជាមួយរូបខ្ញុំ មានចេតនាឱ្យមានការយល់ច្រឡំថាជាខមមិនរបស់ឈ្មោះ LINA LOVE ជាខមមិនរបស់ខ្ញុំ បើសិនអ្នកមិនបានមើលឱ្យលម្អិតនោះទេ ច្បាស់ជាមានការយល់ច្រឡំជាក់ជាពុំខាន នេះជាចេតនារបស់អ្នកធ្វើឱ្យអ្នកដទៃយល់អាក្រក់ចំពោះខ្ញុំ។

ហេតុអ្វីអ្នកមិនយកខមមិនរបស់ខ្ញុំទៅផុស? ហេតុអ្វីលុបខមមិនរបស់ខ្ញុំ ហើយផុសតែរូបខ្ញុំបែបនេះ ជាមួយខមមិនរបស់អ្នកដទៃទៅវិញ? យោងតាមឃ្លា “If you want to keep sending me death threats” ខមមិនរបស់ខ្ញុំមិនមែនមានន័យដូចអ្នកនិយាយនេះទេ អ្នកដទៃនិយាយបែបនោះទៅកាន់អ្នកជារឿងរបស់គេ សូមកុំយកខ្ញុំទៅផុសរួមក្នុងន័យខាងលើនេះ។

ម្យ៉ាងទៀត សត្វតោអាជ្ញាធរមានសមត្ថកិច្ចបានយកទៅដល់សួនសត្វហើយ ហេតុអ្វីអ្នកបន្តផុស មានចេតនានិយាយបន្លំការពិតបង្កើតភាពស្អប់ បង្កគំនុំ និងអាចបង្កភាពចលាចលដល់សង្គមខ្មែរទាំងមូល ទង្វើទាំងនេះហាក់ដូចជាមានចេតនាបង្ហាញទៅកាន់ពិភពលោកឱ្យយល់ខុសមកលើប្រទេសកម្ពុជា ច្បាប់ គឺជាច្បាប់ ទាក់ទងជាមួយរឿងសត្វតោនេះ ក៏មានការអន្តរាគមន៍ និងបានអនុវត្តច្បាប់រួចរាល់ហើយ ការបញ្ចេញមតិជាសិទ្ធិសេរីភាពរបស់បុគ្គលគ្រប់រូប អ្នកបញ្ចេញមតិមានមតិល្អ និងមិនល្អ តែអ្នកលុបចោលរាល់ខមមិនល្អៗទាំងអស់ ហើយទុកតែខមមិនអាក្រក់ នេះជាចេតនាអាក្រក់របស់អ្នកមកលើប្រទេសខ្ញុំ។

ជាក់ស្ដែងខ្ញុំពុំបានខមមិនអាក្រក់ និងន័យដូចអ្នកផុសនោះទេ ប៉ុន្តែអ្នកបែរជាផុសរូបខ្ញុំដោយបង្ហាញក្នុងន័យអាក្រក់ទៅវិញ។

នេះជាករណីទី1 ដែលជនជាតិចិនលួចចិញ្ចឹមសត្វតោដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ករណីនេះមានការអន្តរាគមន៍យកសត្វតោមួយក្បាលនេះទៅជំរកសត្វព្រៃសមត្ថកិច្ចក្នុងប្រទេសកម្ពុជាដឹកនាំដោយអជ្ញាធរចម្រុះ ដែលធ្វើការងារមួយនេះបានយ៉ាងឆាប់រហ័ស។

Note: ការដែលអ្នកយករូបខ្ញុំទៅផុសជាសាធារណៈដោយគ្មានការអនុញ្ញាតបែបនេះ គឺជាអំពើខុសច្បាប់។ »

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post