
ភ្នំពេញ៖ ភោជនីយដ្ឋានចំនួន៣ទីតាំងត្រូវបានក្រុមការងារចម្រុះ ខណ្ឌពោធិ៍សែនជ័យបានចុះបិទ រហូតរុះរើស្លាកយីហោ នារសៀលថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១នេះ។

ទីតាំងភោជនីយដ្ឋាន ខារ៉ាអូខេដែលល្មើ.សនឹងបទបញ្ជាខាងលើនេះ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រួមមាន ១-ពិភពតារារះ KTV ២-ភោជនីយដ្ឋាន រស្មីពន្លឺពេជ្រ ៣-ភោជនីយដ្ឋាន បុប្ផារាជនី ។

អាជ្ញាធរបានលើកឡើថា និយាយមិនស្ដាប់ អប់រំមិនស្ដាប់ សម័យកូវីដ-19 ហើយ មានតែទទួលផលរបៀបនេះ ដោយមានការបញ្ជាផ្ទាល់ ពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ។






