header ads

Sponsor

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន realme បានប្រកាសលក់ជាផ្លូវការនូវស្មាតហ្វូនlimited edition របស់ខ្លួនដែលមានចំនួនត្រឹម300គ្រឿងនៅប្រទេសកម្ពុជាយើងគឺrealme GT master editionក្នុងតម្លៃត្រឹមតែ469 ដុល្លារប៉ុណ្ណោះជាមួយការកក់ទុកមុនចាប់ពីថ្ងៃទី29 ខែសីហា-ថ្ងៃទី4​ខែកញ្ញាតាមរយៈ Smart shopនោះអ្នកនឹងទទួលបានកាដូបន្ថែមដ៏ពិសេសដែលមានតម្លៃរហូតដល់ទៅ208 ដុល្លាររួមមាន៖ realme watch 2pro , នឹងស៊ីមស្មាតតម្លៃ 129 ដុល្លារ។ realme GT master editionជាស្មាតហ្វូនដែលមានរូបរាងនឹងរចនាបទដ៏មានអត្ថន័យមួយ វាមានការរចនាដោយជនជាតិជប៉ុនដ៏ល្បីល្បាញលោក Naoto Fukasawa។ ការបំផុសគំនិតដោយរចនាជារាងវ៉ាលីនេះផ្តល់ឲ្យមានភាពស្រស់ស្រាយដោយគ្រាន់តែក្រឡេកមើលវាគឺមានអារម្មណ៍ចង់ធ្វើដំណើរកំសាន្ត។

កាមេរ៉ា 64MP ជាមួយមុខងារផ្តាច់មុខprofessional street photography mode

realme GT Master Edition បំពាក់មកជាមួយកាមេរ៉ាគោល 64 មេហ្គាភិចស៊ែលលេនទូលាយ (ultra-wide-angle)ទំហំ 8MP, នឹងលេន macro  ទំហំ 4MP ។ វាអាចថតបានយ៉ាងល្អឥតខ្ចោះពីឆ្ងាយទៅជិតពីថ្ងៃដល់យប់និងពី portrait ទៅ landscape ចំនែកកាមេរ៉ា Selfie មានទំហំ 32MP ជាមួយសេនស័រ Sony IMX615 ។ផ្តល់ឱ្យមានគុណភាពរូបភាពកាន់តែប្រសើរនឹងច្បាស់ល្អ។  ជាមួយមុខងារថតរូបអាជីពតាមដងផ្លូវ professional street photography modeក្នុងនោះមានមុខងារដ៏សំបូរបែបជាច្រើនដែលអាចថតរូបដ៏គួរឲ្យចាប់ អារម្មណ៏ រួមនាម៖ DIS Snapshot Mode, Street filter, Instant Focus, Quick Zoom, B&W Plus filter, Dramatic filter.។

អេក្រង់ 6.4-inch Samsung AMOLED ជាមួយបច្ចេកវិទ្យាសាកថ្មលឿន65W SuperDart

realme GT Master Editionបំពាក់មកជាមួយអេក្រង់ 6.43អ៊ីញ Samsung AMOLED Fullscreenដែលមានកំរិត refresh rate ដល់120Hzហើយវាក៏គាំទ្រស្កេនស្នាមម្រាមដៃនៅលើអេក្រង់ផងដែរ។ព្រមទាំងមានបច្ចេកវិទ្យាសាកថ្មលឿន65W SuperDart ដោយសាកថ្ម 13min នាទីបាន 50% នឹង32 នាទីសាកថ្មបាន100% ដែលជាលទ្ធផលសាកលឿនក្នុងរយៈពេលខ្លីបំផុត។

បន្ទះឈីប Snapdragon 778G  ជាមួយបច្ចេកវិទ្យាបន្សាបកំដៅ នឹងមុខងារGT Mode

realme GT Master Edition ប្រើបន្ទះឈីប Qualcomm Snapdragon 778G 5G ដំណើរការដោយsuper cores A78 ជាមួយល្បឿនរហូតដល់ 2.4 GHzដែលនាំមកនូវបទពិសោធន៍ដំណើរការដ៏រលូននិងមានអនុភាព។ វាមាន RAM 8GB នឹងអង្គផ្ទុកទន្និន័យ128GB ជាមួយនឹងមុខងារ GT ផងដែរ នៅពេលយើងបើកវា អ្នកអាចប្រើស៊ីភីយូល្បឿនអតិបរមា max Speed, Screen refresh rate នឹងឡើងដល់ 120Hz​ ក៏ដូចជាមុខងារ Ultra Reality Enhanced Picture Quality On, Ultra-HD Visual Effects On, Game quick launch On, 4D gaming vibration Onដោយ ប្រើមុខងារទាំងអស់នោះអ្នក មិនបារម្ភអំពីការឡើងកំដៅជាមួយប្រព័ន្ធបន្សាបកំដៅ (Vapor Chamber Cooling System)។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post