header ads

Sponsor

ជំងឺកូវីដ១៩ ប្រភេទ Delta ក្នុងខេត្តសៀមរាបយើង កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះវិធានការនៃការទប់ស្កាត់នៅពេលនេះ មានតែស្នើសុំការសហការពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តសៀមរាប បើមិនចាំបាច់សូមកុំចេញពីផ្ទះ។

ក្នុងករណីចាំបាច់បំផុតត្រូវចេញពីផ្ទះ(ទៅពេទ្យ ទៅធ្វើការ ទៅលក់ដូរ...) ត្រូវតែអនុវត្តដាច់ខាតនូវការពាក់ម៉ាស់ រក្សាគម្លាត លាងដៃឲ្យបានជាប់លាប់រាល់ពេលប៉ះជាមួយសម្ភារផ្សេង ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ១៩ ប្រភេទ Delta ដ៏កាចសាហាវនេះ។

ឯកឧត្តមអភិបាលខេត្តទទូចសុំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា នូវវិធានការ ៣ការពារ ៣កុំ ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩ទាំងអស់គ្នា ។

#៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
#៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា ៕

រូបភាព៖ ផេកអភិបាលខេត្តសៀមរាប

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post