សម្តេចតេជោមានប្រសាសន៍ថាកាលពីម្សិលមិញសម្តេចបានអនុញ្ញាតអោយ ក្រសួងអប់រំ យុវជន និងកីឡា បើកឡើងវិញ នូវមហាវិទ្យាល័យទាំងរដ្ឋ និងឯកជននាពេលខាងមុខនេះ ។
ប្រសាសន៍ខាងលើសម្តេចតេជោបានធ្វើឡើងនៅថ្ងៃទី២៥ កញ្ញា ២០២១ គ្រាដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅតាមវត្តអារ៉ាមក្នុង ឱកាសកាន់បិណ្ឌរយៈពេលប៉ុន្មានថ្ងៃនេះ។
សូមជម្រាបថាកាលពីសប្តាហ៍កន្លងទៅក្រសួងអប់រំ យុវជន និងកីឡាបានបើកអោយដំណើរការសាលារៀនវិទ្យាល័យ និងអនុវិទ្យាល័យឡើងវិញ នៅក្នុងនោះក៏មានថ្នាក់រៀនមួយចំនួនត្រូវបានផ្អាកវិញ បន្ទាប់ពីមានសិស្ស និងគ្រូមានវិជ្ជមានកូវិដ១៩ ៕