header ads

Sponsor

អតិថិជន និងអ្នកគាំទ្រ OPPO ប្រាកដជាបានដឹងរួចមកហើយថា កាលពីថ្មីៗនេះ​ក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO ប្រចាំប្រទេសកម្ពុជា បានប្រកាសបញ្ចេញនិងលាតត្រដាងនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno6 Z 5G ម៉ូដែលចុងក្រោយបង្អស់ ដែលកំពុងអង្រួនចិត្តអតិថិជន និងផ្ទុះការគាំទ្រខ្លាំងក្លាមិនធម្មតានៅលើទីផ្សារស្មាតហ្វូននាពេលបច្ចុប្បន្ននេះ។ ក្នុងនោះផងដែរ អតិថិជន និងបងប្អូនជាច្រើនក៏បានទទួលជ្រាបពីបច្ចេកវិទ្យាទំនើបៗ មុខងារថ្មីៗ និងលក្ខ​ណៈពិសេសៗមួយចំនួននៅលើស្មាតហ្វូន OPPO Reno6 Z 5G រួចមកហើយ ពិសេសគឺមុខងារថតរូប និងថតវីដេអូទំនើបៗដែលប្រកបដោយភាពច្នៃប្រឌិត ទាន់សម័យកាល និងបង្កើនលេចធ្លោគ្រប់ពេលវេលារាល់ពេលបង្ហោះលើបណ្តាញសង្គម។ 

ជាការពិតណាស់ Reno Series គឺតែងតែនាំមុខគេជានិច្ចលើបច្ចេកវិទ្យាថតបែប Portrait ដែលមហាជនកំពុងពេញនិយមក្នុងការផ្តិតយករូបភាពស្អាតៗ ហើយសម្រាប់បច្ចេកវិទ្យាថតរូបថ្មីបន្ទាប់នេះមានឈ្មោះថា «Flash Snapshot» ឬហៅថា «បច្ចេកវិទ្យាចាប់យករូបភាពរហ័ស» ក៏បានបំពាក់មកជាមួយនូវបច្ចេកវិទ្យាបង្កើនភាពច្បាស់ Image-Clear Engine ដែលវាអាចធ្វើការចាប់យករាល់សកម្មភាពបានលឿនរហ័សគ្រប់កាលៈទេសៈមិនថាបែបណាក៏ដោយ ក៏នៅតែអាចចាប់យកសកម្មភាពភ្លាមៗ និងច្បាស់ល្អ ដើម្បីធានាថាអ្នកនឹងមិនខកខាននូវរាល់សកម្មភាពទាំងអស់នោះ ពិសេសថែមទាំងទទួលបាននូវរូបដែលមានគុណភាពភ្លឺត្រជាក់ភ្នែក។

ជាក់ស្តែង កាលពីថ្មីៗនេះបន្ទាប់ពីម៉ូដែលនេះប្រកាសចេញលក់ជាផ្លូវការនៅលើទីផ្សារស្មាតហ្វូនកម្ពុជាភ្លាម បានអង្រួនអារម្មណ៍អតិថិជនសឹងគ្រប់ទិសទីតម្រង់ជួរពេញៗតាមបណ្តាហាងលក់ទូរស័ព្ទ ដើម្បីធ្វើការជាវយកស្មាតហ្វូន OPPO Reno6 Z 5G ម៉ូដែលថ្មីនិងចុងក្រោយបង្អស់។ អ្វីដែលកាន់តែពិសេស និងភ្ញាក់ផ្អើលលើសពីការរំពឹងទុកគឺ OPPO ទើបប្រកាសពីប្រូម៉ូសិន «រដូវកាលផ្តល់ជូនដ៏ភ្ញាក់ផ្អើលពី OPPO» ចំណេញអស់ស្ទះ ចំពោះការទិញ OPPO Reno6 Z 5G ថែមជូនកាដូតម្លៃ #122ដុល្លារ ដែលកាដូនោះរួមមានដូចជា បាស Bluetooth តម្លៃ ($39) កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។ ចំណែកការទិញ OPPO A94 ថែមកាដូតម្លៃ #103ដុល្លារ ដែលកាដូនោះរួមមានដូចជា បាស Bluetooth តម្លៃ ($39) Power Bank 10000 mAh (តម្លៃ $10) ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។ សូមបញ្ជាក់ថា ចំពោះការផ្តល់ជូនប្រូម៉ូសិននេះគឺធ្វើឡើងចាប់ពីថ្ងៃដល់ថ្ងៃទី14 កញ្ញា ឆ្នាំ2021 តែប៉ុណ្ណោះ។ តោះៗ លឿនឡើង​ កុំឲ្យឱកាសប្រូម៉ូសិនដ៏ពិសេសនេះរំលងផុតទៅឲ្យសោះ! 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post