សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ១៨ ខែតុលានេះ មានរឿងភ្ញាក់ផ្អើលទៀតហើយនៅលើបណ្ដាញសង្គម ក្រោយពី តារាកំប្លែងដែលល្បីឈ្មោះមួយរូបគេ គឺអ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង បានធ្វើសន្និសីទកាសែតមុខសា.លា.ដំ.បូ.ងរាជធានីភ្នំពេញ ប្រកាសថាខ្លួនបានក្ស័.យ.ធ.ន និងបកស្រាយរឿងជំពាក់ប្រាក់គេជាង៥០ម៉ឺនដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាកំប្លែងរូបនេះបានធ្វើដំណើរមកសា.លា.ដំ.បូ.ងរាជធានីភ្នំពេញ ដើម្បីធ្វើពា.ក្យប.ណ្តឹ.ង ថានាងបានក្ស័.យធ.នហើយ គ្មានលទ្ធភាពសងបំណុលគេនោះឡើយ  និងសុំអង្វរដល់ម្ចាស់បំណុលទាំងអស់ពន្យាពេលឲ្យនាងដើម្បីរកប្រាក់ដោ-ះបំណុលទាំងនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាកំប្លែងរូបនេះបានរៀបរាប់ថា៖ «នាងខ្ញុំពិតជាបានខ្ចីបំណុលម្ចាស់បំណុលជាច្រើនទាំងមានសែត គ្មានសែត នាងខ្ញុំពិតជាអស់លទ្ធភាពក្នុងការរកប្រាក់មកសងបំណុលតទៅទៀតហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងខ្ញុំមានតែត្រូវជា.ប់ព.ន្ធ.នា.គារដែលមូលហេតុមិនមានប្រាក់សងម្ចាស់បំណុលតទៅទៀតទេ។ ដោយនាងខ្ញុំអាណិតកូនប្រុសទាំងពីរនាក់ដែលមានម្ដាយនឹងត្រូវជាប់ព.ន្ធ.នា.គារ ដូចនេះហើយដើម្បីឲ្យកូនខ្ញុំបានបន្តរៀនសូត្រនឹងបានបាយហូប សូមបងប្អូនដែលធ្លាប់គាំទ្រនាងខ្ញុំជួយអនុគ្រោ-ះផ្តល់ជូនខ្ញុំ 1 ដុល្លារផងចុះ នាងខ្ញុំពិតជាអរគុណបងប្អូនទាំងអស់គ្នាទុកជាមុននិងជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អ សូមកុំជួបរឿងដូចខ្ញុំអី ABA: 077333353 Sreng Sokanda»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈបទសម្ភាន៍លោក កៃដ ដែលជាស្វាមីអ្នកនាងខ្ញុង ក៏ជាតារាកំប្លែងផងនោះ ថារយៈពេលប៉ុន្មានឆ្នាំមកនេះ រឿងអ្នកនាងខ្ញុងជំពាក់គេ គឺលោកពុំបានដឹងឡើយ ហើយលោកក៏សុំណូមពរដល់ម្ចាស់បំណុលទាំងឡាយ មុននឹងឲ្យគេខ្ចីជាពិសេសអ្នកខ្ចីមានគ្រួសារនេះ មេត្តាឲ្យខាងគ្រួសារគេដឹងផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាលោកក៏មិនបន្ទាសខាងភរិយាលោកដែរ ដោយសារតែភាពឆោ.តល្ង.ង់ ទើបលង់.ខ្លួ.នដល់ថ្នាក់នេះ លោកមានតែខំជួយធ្វើការដើម្បីអាចដោ-ះបំណុលប៉ុណ្ណោះ។ សូមប្រិយមិត្តស្ដាប់បទសម្ភាសន៍ទាំងស្រុងខាងក្រោមនេះ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor