សង្គម
បូ អាម៉ាប៉ាប៉ា
លិចល-ង់កាន់តែច្រេីនតំបន់ហេីយ! បេីគិតត្រឹមយប់ថ្ងៃទី២៥ខែតុលានេះទឹកជំ-ន-ន់ស្ទឹងព្រែកត្នោតដែលមានប្រភពពីឱរ៉ាល់ខេត្តកំពង់ស្ពឺ កំពុងបង្ករឲ្យមានការជន់លិចផ្ទះប្រជាពលរដ្ឋ និងកំណាត់ផ្លូវ២០Aចន្លោះពីរង្វង់មូលគួរស្រូវទៅកំពង់ទួលផ្លូវជាតិលេខ៣នៅសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ជនលិចខ្លាំងកំពុងតែប្រមូលឥវ៉ាន់ចេញពីផ្ទះ ខណៈដែលលោកអភិបាលក្រុង និងមន្រ្តីជំនាញកំពុងតែចុះតាមដានពីស្ថានភាពទឹក គ្រប់ជ្រកល្ហក ហេីយពេលនេះក៏មានគ្រឿងចក្រជាច្រេីនគ្រឿង និងអាជ្ញាធរមូលដ្ឋាន រួមទាំងប្រជាពលរដ្ឋកំពុងតែទប់ទំនប់ដែរពោព្រាបផងដែរ មិនដឹងថាទប់ជាប់ឬយ៉ាងណាទេ។
ជាមួយគ្នានេះដែរ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បញ្ជារ អោយបិទផ្លូវ២១A ឬ១០៤ ពេលចុះពិនិត្យស្ថានភាពទឹកជំនន់តាមសណ្តស្ទឹងព្រែកត្នោត នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។
សូមបងប្អូនរស់នៅតំបន់រងនៅការជនលិចបង្កេីនការប្រុងប្រយ័ត្នទាំងអស់គ្នា។