header ads

Sponsor

នាពេលថ្មីៗនេះ ក្រុមហ៊ុនទូរស័ព្ទដៃ realme បានបញ្ចុះតម្លៃស្មាតហ្វូនមួយប្រភេទ ដែលមានឈ្មោះថា  C25s ពីតម្លៃ 189$ មកនៅត្រឹម 159$។ តើមានមូលហេតុអ្វីខ្លះធ្វើឲ្យស្មាតហ្វូនទើបដាក់សម្ពោធ មួយប្រភេទនេះធ្លាក់ថ្លៃលឿនយ៉ាងនេះ ។

តាមពិតទៅ realme C25s មានលក្ខណៈពិសេសមួយចំនួន ដែលអ្នកទាំងអស់គ្នាមិនគួរមើលរំលង  បើសិនជាធៀបទៅនឹងទូរស័ព្ទដៃរបស់ក្រុមហ៊ុនផ្សេងទៀត ដែលមានតម្លៃប្រហាក់ប្រហែលនឹងវា ដូចជា OPPO A54, VIVO Y21 និង Samsung A12។

តោះមកអានពីមូលហេតុទាំង 3 ដែលធ្វើឲ្យទូរស័ព្ទមួយនេះចុះថ្លៃវិញម្តង៖

 realme ជាម៉ាកយីហោមួយ ចែករំលែក ខ្សែសង្វាក់ផ្គត់ផ្គង់​ជាមួយនឹង ក្រុមហ៊ុន OPPO ធ្វើឲ្យមានការចំណាយទាបក្នុងការផលិតទូរស័ព្ទ។

realme ក៏គ្រោងនឹងបញ្ចេញទូរស័ព្ទដៃសេរីថ្មីមួយគ្រឿងទៀតនាពេល ខាងមុខនេះ ដែលមានតម្លៃស្មើរនឹង realme C25s ។ ដូច្នេះហើយទើប realme C25s ធ្លាក់ថ្លៃរហូតដល់ 30$ ពោលគឺចុះពី 189$ មកនៅ ត្រឹម 159$។

ការធ្លាក់ថ្លៃមួយនេះ គឺជា ឱកាសល្អសម្រាប់អថិជន ដែលចង់ទិញទូរស័ព្ទដៃមានតម្លៃស្តួតស្តើងតែមានកំលាំងខ្លាំងដូចទូរស័ព្ទដៃតម្លៃថ្លៃ។

ជាមួយនឹង Camera 48MP អ្នកប្រើប្រាស់ realme C25s អាចថតរូបបានស្អាត ថែមទាំងអាចប្រើ macro lens ដើម្បីថតយករូបភាពទំហំតូចៗទៀតផង។

ចំណែកឯ Helio G85 នឹងជួយសម្រួលដល់អ្នកប្រើប្រាស់ realme C25s លេងហ្គេមបានកាន់ តែរលូន ជាង Helio G85៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post