បច្ចុប្បន្នវិស័យស្មាតហ្វូនគឺថាមានការប្រកួតប្រជែងគ្នាខ្លាំង ដូចច្នេះសម្រាប់ជម្រើសក៏មានច្រើនសម្រាប់អ្នកប្រើប្រាស់។ តើទូរស័ព្ទណានៅលើទីផ្សារ ដែលអាចបំពេញតម្រូវការរបស់ពួកគាត់បាន ព្រោះថាបច្ចេកវិទ្យាទូរស័ព្ទបានបង្កើតឡើងមក មិនមែនដើម្បីតែធ្វើតែទំនាក់ទំនងតែប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាឧបករណ៍កំសាន្ត និងជាឧបករណ៍ជួយរំលែកការងារ និងការរកស៊ីប្រចាំថ្ងៃធំដុំផងដែរ។ មួយរយៈចុងក្រោយ ទូរស័ព្ទដៃស្មាតហ្វូនបានក្លាយជាគូប្រជែងរបស់កាមេរ៉ាអាជីព ពីព្រោះវាមានសមត្ថភាពថតរូប និងវីដេអូប្រហាក់ប្រហែលទៅនឹងកាមេរ៉ាអាជីពនានាផងដែរ។ ក្រុមហ៊ុនដែលយើងមើលឃើញថា បានបំពេញតម្រូវការរបស់អតិថិជនបានល្អជាងគេ គឺក្រុមហ៊ុន vivo ប្រចាំប្រទេសកម្ពុជា ព្រោះយើងសង្កេតឃើញថា ក្រុមហ៊ុនទូរស័ព្ទដៃ vivo បានបង្កើតនូវបច្ចេកវិទ្យាជឿនលឿន តម្លៃសមរម្យ សម្រាប់ទីផ្សារប្រទេសកម្ពុជាយើង។
នាឱកាសនេះ ក្រុមហ៊ុន vivo ប្រចាំប្រទេសកម្ពុជា ក៏បានបញ្ចេញម៉ូដែលថ្មីមួយទៀត គឺ Y33s ម៉ូដែលស្មាតហ្វូននេះបានបង្ហាញឲ្យឃើញថា vivo មានការយល់ដឹងច្រើនពីតម្រូវការរបស់អតិថិជនខ្លួនទូទាំងពិភពលោក ជាពិសេសអតិថិជនប្រចាំប្រទេសកម្ពុជា ដែលមានតម្រូវការខ្ពស់ និងចង់បានតម្លៃសមរម្យ។ យើងមកមើលពីលក្ខណៈសម្បត្តិរបស់វាវិញ គឺជាស្មាតហ្វូនដែលត្រូវបានធ្វើការរចនាឡើងយ៉ាងល្អឥតខ្ចោះជាមួយនឹងរូបរាងដ៏ស្តើងកម្រាស់ត្រឹម 8.0mm ទម្ងន់ 182g ផ្តល់មកជាមួយនឹងជម្រើសពីរពណ៌គឺ ពណ៌ខៀវបែកទឹកក្រូចហៅថា Midday Dream និងពណ៌ខ្មៅរលោងដូចកញ្ចក់ហៅថា Mirror Black។ ចំពោះផ្ទៃអេក្រង់ធំទូលាយទំហំ 6.51 អ៊ីញ មានកម្រិតបង្ហាញ FHD+ ទំហំ 2408×1080px នៅលើផ្ទៃបង្ហាញចេញសរុប 90.6% ធៀបនឹងអេក្រង់ទៅរៀងទាំងមូល។
រីឯសម្រាប់ផ្នែកកាមេរ៉ារបស់វាវិញគឺត្រូវបានបំពាក់មកជាមួយនឹង លែនកាមេរ៉ាក្រោយ AI 3គ្រាប់ លែនគោលទំហំ 50MP មាន aperture 1.8 អាចផលិតសាច់វីដេអូបានក្នុងកម្រិត 1080p ក្នុងល្បឿន 30fps អាចធ្វើការថតបានជាមួយមុខងារ Portrait, Panorama, Live Photo, Slow-Mo, Time-Lapse, Pro Mode និង DOC។ ចំនែកលែនជំនួយបន្ថែម 2 គ្រាប់ទៀតមានទំហំ 2MP មាន aperture 2.4 ដូចគ្នា ដោយមួយជា Macro Lens ប្រើសម្រាប់ផ្តិតយករូបវត្ថុនៅជិតបំផុតក្នុងគម្លាត 4cm និងមួយគ្រាប់ទៀតជា Depth Sensor សម្រាប់ជំនួយក្នុងការផ្តិតយករូបភាពបែបព្រាលផ្ទៃខាងក្រោយ។ កាមេរ៉ាមុខរបស់ទូរស័ព្ទ vivo Y33s នេះ មានទំហំ 16 មេហ្គាភិចសែល កម្រិត Aperture f/2.0 មានបំពាក់មុខងារពិសេសមួយក្នុងចំណោមមុខងារផ្សេងទៀត គឺមុខងារ Super Night Selfie / Portrait / Face Beauty និង bokeh ។
vivo Y33s ដំណើរការលើបន្ទះឈីប Helio G80 មានរ៉េមទំហំ 8GB បូកបន្ថែមរ៉េមជំនួយ 4GB និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB អាចធ្វើការបន្ថែមម៉េមូរីខាងក្រៅបានដល់ទៅ 1TB។ ហើយវាក៏ប្រតិបត្តិការដោយប្រព័ន្ធដំណើរការ Funtouch OS11.1 គាំទ្រដោយ Android 11 ថ្មទំហំធំដល់ទៅ 5000mAh ផ្តល់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន 18W តាមរយៈរន្ធ USB-C។ មួយវិញទៀតសម្រាប់បងប្អូនដែរកំពុងទន្ទឹងរង់ចាំការមកដល់នៃស្មាតហ្វូន Y33s ពេលនេះបងប្អូនអាចធ្វើការរកជាវបាន នៅគ្រប់បណ្តាលហាងលក់ទូរស័ព្ទនានាទូទាំងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃនេះតទៅជាមួយនឹង កញ្ចប់តម្លៃ $249 ។