បន្ទាប់ពីមានការផ្ទុះការគាំទ្រ ក៏ដូចជាមានការចាប់អារម្មណ៍ខ្លាំងទៅលើស្មាតហ្វូន នៃត្រកូល Y ចំនួន 2ម៉ូឌែលចុងក្រោយនៃ vivo Y21 ក៏ដូចជាស្មាតហ្វូន vivo Y33s ដែលត្រូវបានធ្វើការ ចរាចរដាក់ដំណើរការលក់នៅលើទីផ្សារនា ខែកញ្ញា ឆ្នាំ2021 នេះ ។
អ្វីដែលធ្វើឲ្យមហាជនមានការ គាំទ្រខ្លាំងគឺដោយសាតែ វាជាស្មាតហ្វូនដែលអាចបំពេញតម្រូវការរបស់អតិថិជនបានល្អជាងគេជាមួយនឹង រូបរាងស្តើងស្រាល បច្ចេកវិទ្យាជឿនលឿន តម្លៃសមរម្យ សម្រាប់ទីផ្សារប្រទេសកម្ពុជាយើង។
ក្រៅពីការនាំយកនូវបច្ចេកវិទ្យាដ៏ល្អឥតខ្ចោះនោះ ក្រុមហ៊ុន vivo ក៏ខិតខំប្រឹងប្រែងក្នុងការឌីស្សាញទៅលើស្មាតហ្វូនរបស់ខ្លួនឲ្យក្លាយជាវត្ថុដ៏សំខាន់បំផុតក្នុងការប្រើប្រាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ នៅក្នុងឆ្នាំ 2021 នេះ ក្រុមហ៊ុន vivo បានបង្កើតនូវសមិទ្ធិផលជាច្រើន និងការបន្តនូវយុទ្ធសាស្រ្តជាច្រើនប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដោយផ្អែកទៅលើយុទ្ធសាស្រ្តនៅក្នុងការពង្រឹងស្មាតហ្វូនរបស់ខ្លួនទៅលើផ្នែកថតរូបភាព ប្រព័ន្ធបច្ចេកវិទ្យា ការឌីស្សាញ និងកម្លាំងម៉ាស៊ីន។
មួយវិញទៀតជាមួយនឹងរបាយការថ្មី ក្រុមហ៊ុនស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជាបានសម្រេចត្រៀមនឹងបញ្ចេញនូវស្មាតហ្វូនត្រកូល Y មួយម៉ូឌែលទៀត ជាមួយនឹងការបង្ហើបចេញនូវពាក្យ 1 ឃ្លា « ត្រកូល 𝐘 បន្ទាប់ជាស្មាតហ្វូនដែលមានតម្លៃសមរម្យបំផុតនៅក្នុងជួរតម្លៃ $𝟐𝟎𝟎!
ចង់ដឹងកាន់តែច្បាស់ថាតើការបង្ហាញខ្លួនរបស់ស្មាតហ្វូននៃ vivo ត្រកូល Y បន្ទាប់មានភាពពិសេស នឹងរឹតតែអស្ចារ្យយ៉ាងណា ធ្វើការរង់ចាំតាមដានបន្តទៀតនៅលើទំព័រផេកហ្វេសប៊ុកផ្លូវការ vivo។