សង្គម
លោកឧត្តមសេនីយត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងអំពីចំណាត់ការចំពោះយោធិន នៃកងរាជអា-វុ-ធហ-ត្ថខេត្តសៀមរាបម្នាក់ ដែលបានប្រើប្រាស់អា-វុ-ធខ្លីបា-ញ់ផ្ចុ.កដី ដោយសារទំ.នា.ស់ពាក្យស.ម្តី កាលពីវេលាម៉ោង ២២៖១៥នាទី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចការ៉ាសសាំងសូរិយា ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអា-វុ-ធ-ហត្ថខេត្តសៀមរាបបានឱ្យដឹងថា នៅវេលាម៉ោង២២និង១៥នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចការ៉ាសសាំងសូរិយា ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប លោកវរសេនីយ៍ត្រី អាង សែន នាយការិយាល័យប្រ-ឆាំ-ង-ការជួ-ញ-ដូ-រមនុស្ស កងរាជអា-វុ-ធហត្ថខេត្តសៀមរាប បានមានទំ-នា-ស់ពាក្យសម្តីគ្នាជាមួយឈ្មោះ ហាត សុភា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរអាជីករ ទីលំនៅភូមិឃុនមោគ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
ហើយលោកវរសេនីយ៍ត្រី អាង សែន បានយកកាំ-ភ្លើ-ងខ្លី ម៉ាក C-F-9-8 ប័ណ្ណសម្គាល់អា-វុ-ធខ្លី-សមូហភាព ចុះបញ្ជី បខ.២៩៤៧៤ កពជ លេខអា-វុ-ធ 015892 បា-ញ់ផ្ចុ-កដីចំនួន០១គ្រាប់ បានខ្ទា-តបំណែកថ្មត្រូវឈ្មោះ ហាត សុភា រ-លាត់ក្រោមត្របកភ្នែកខាងស្តាំ បណ្តាលអោយរ-បួ-សស្រាល។
បន្ទាប់មកភាគីម្ខាងទៀតរបស់ឈ្មោះ ហាត សុភា បាននាំគ្នីគ្នា (មិនស្គាល់ឈ្មោះ) មកជាបន្តបន្ទាប់រួចក៏បានបា-ញ់ចំនួន០២គ្រាប់ ដោយអា-វុ-ធខ្លី មិនស្គាល់ម៉ាក់ តែមិនបណ្តាលអោយមានរ-បួ-ស-នោះទេ។ ក្រោយពេលកើតហេតុរួចបន្តិចមក កម្លាំងជំនាញនៃកងរាជអា-វុ-ធហត្ថខេត្តសៀមរាប បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស៊ើ-បអ-ង្កេត ប្រមូលវ-ត្ថុតា-ង និងបាននាំខ្លួនលោក អាង សែន បញ្ជូនមកទីបញ្ជាការកងរាជអា-វុ-ធហត្ថខេត្តសៀមរាប ដើម្បីប-ន្តធ្វើការស្រា-វជ្រា-វ និងអនុវត្តតាមនី-តិ-វិ-ធី។
ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអា-វុ-ធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន ជ្រាបថា កងរា-ជអា-វុ-ធហ-ត្ថ នឹងបន្តធ្វើការស៊ើ-បអ-ង្កេត ស្រា-វជ្រា-វរកភ-ស្តុ-តាង និងបុគ្គលដែលពាក់ព័ន្ធនឹងអំពើល្មើ-សនេះ ដោយភាពយុត្តិ-ធម៌ និងម៉ឺ-ងម៉ា-ត់បំផុត។
ជាមួយគ្នានេះដែរ កងរាជអា-វុ-ធហត្ថ សូមអភ័យទោ-សជាសាធារណៈចំពោះទង្វើរបស់យោធិននៃកងរាជអា-វុ-ធហត្ថខាងលើ ក៏ដូចជាយោធិនចំនួន០២រូប នៃកងរាជអា-វុ-ធហត្ថខេត្តក្រចេះ ដែលបានប្រព្រឹត្តនាពេលកន្លងទៅផងដែរ។ អាស្រ័យដូចគោរពជម្រាបជូនខាងលើសូមមេត្តាជ្រាប។
សូមគោរពអរគុណ!