សង្គម

អាម៉ាប៉ាប៉ាញ៉ូស

នៅ​ព្រឹក​ថ្ងៃទី​១​ ខែវិច្ឆិកា ​ឆ្នាំ​២០២១​នេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា បានអនុញ្ញាតឲ្យបើក​ដំណើរការ​ឡើងវិញ​សាលារៀន​រដ្ឋ​ និង​ឯកជន​ចាប់ពី​កម្រិត​មតេយ្យ​សិក្សា​ដល់​បឋមសិក្សា ​ប៉ុន្តែសាលារៀនក្រសួង​តម្រូវឲ្យដាក់​មួយថ្នាក់ ​ពី​១៥​ទៅ​២០​នាក់​ប៉ុណ្ណោះ​ ​ដូចនេះ​សាលា​នីមួយៗ​ត្រូវ​បែងចែក​សិស្ស​រៀន​ឆ្លាស់គ្នា​យ៉ាង​ម៉េច​ដើម្បី​ធានាបាន​ការសិក្សា​បាន​ទាំងអស់គ្នា​ហើយ​មិន​មាន​ការឆ្ល-ង​រា.លដា.ល​ជំ-ងឺ-​កូ​-វី-ដ​១៩​នៅក្នុង​សាលា​។​

រូបភាពស្ដីពីកុមារាម្នាក់បានធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង បើទោះបីជាគ្មានឯកសណ្ឋាន ភ្លឺថ្មីដូចគេក៏ត្រូវបានរៀបចំយ៉ាងស្រស់សង្ហារ ដោយខោត្រូវបានដាក់ក្នុងអាវ ហើយបើទោះបីជាគ្មានឧបករណ៍ដាក់កាតពាក់នឹងក ដូចគេ គ៏ប្អូនប្រើថង់ជំនួស និងមានម៉ា-សពាក់យ៉ាងត្រឹមត្រូវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រូបភាពនេះមិនត្រឹមតែមហាជនទេ ​​​​​​​​​​​​​​សូម្បីតែ ​​​​​​​​​​សម្ដេចតេជោ ​​​​​​​​​​​​ហ៊ុន សែន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាយករដ្ឋមន្ត្រី​​​​​​​​​ ក៏បានថ្លែងលើកឡើងពីប្អូនផងដែរដោយខាងក្រោមនេះជាខ្លឹមសារទាំងស្រុង៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជារូបភាពមួយសន្លឹកនេះខ្ញុំមិនដឹងថា នៅទីណា?និងចៅតូចនេះឈ្មោះអី អាយុ ប៉ុន្មាន?តែខ្ញុំពិតជាមានមោទនភាពចំពោះ ចៅៗដែលចង់រៀនសូត្រ។ ប័ណ្ណចា.ក់វ៉ា.ក់សាំ.ងពាក់នៅកបង្ហាញថាខ្ញុំ បានចា.ក់វ៉ា.ក់សាំ.ងរួចហើយ និងចូលរៀន ដោយគ្មានការភ័.យខ្លា.ចជាមួយនិងការ ពាក់ម៉ាស់បានត្រឹមត្រូវ។

ទោះចៅមិនមានស្បែកជើងពាក់តែតាជឿ ថាចៅច្បាស់ជាលាងដៃ និងរក្សាអនាម័យ បានល្អ។ សូមជូនពរចៅៗប្រកបដោយសេចក្តីសុខ សេចក្តីចំរើននិងរៀនសូត្របានល្អ៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor