header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ឆ្លើយតបទៅនឹងមហាជន ដោយមានសំណួរច្រើនពាក់ព័ន្ធទៅនឹងអត្ត-សញ្ញា-ណរបស់ក្មេងប្រុសនៅក្នុងស្រុកបន្ទាយស្រីម្នាក់ ​​​​​​​​​​​​​​ឈរដោះស្បែកជើង ពាក់ម៉ា-ស់ និងមានចងព្យួរស្បោងកាតចា.ក់វ៉ា.ក់សាំងនៅនឹងក ដែលត្រូវបានយកមកចែករំលែកតៗ​​​​​​​​​​​​​​គ្នាយ៉ាងផុសផុលនៅក្នុងបណ្តាញសង្គម ជាពិសេស ​​​​​​​​​​​​​​ដែលបានទទួលការចាប់អារម្មណ៍ពីសំណាក់សម្តេចនាយករដ្ឋមន្ត្រីផងនោះ ។​​​​​​​​​​​​​​

អនុញ្ញាតឱ្យខ្ញុំបាទសូមគោរពជម្រាប ​​​​​​​​​​​​​​និងបង្ហាញពីអត្ត-សញ្ញាណរបស់ក្មេងប្រុសម្នាក់នេះ ​​​​​​​​​​​​​​ជូនសម្តេច​​​​​​​​​​​​​​ និងសាធារណៈជនមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖​​​​​​​​​​​​​​

ក្មេងប្រុសតូចអាយុ៧ឆ្នាំនេះមានឈ្មោះ គង់ សីហា រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី​​​​​​​​​​​​​​ ខេត្តសៀមរាប។ ក្មួយប្រុស សីហា ទើបតែបានចូលរៀនថ្នាក់ទី១​​​​​​​​​​​​​​ នៅក្នុងសាលាបឋមសិក្សាជ័យ​​​​​​​​​​​​​​ នៃឃុំរុនតាឯក មានប្អូនស្រីម្នាក់ទៀតអាយុ៥ឆ្នាំ និងស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ​​​​​​​​​​​​​​ដែលមានឳពុកម្តាយជាកសិករដើរប្រវាស់ដីស្រែគេធ្វើនៅក្នុងស្រុកស្វាយលើ​​​​​​​​​​​​​​ ដោយហេតុតែមិនមានដីស្រែចម្ការផ្ទាល់ខ្លួនសម្រាប់ធ្វើនោះទេ។​​​​​​​​​​​​​​

កន្លងមក​​​​​​​​​​​​​​ ពួកគាត់តែងតែយកកូនទៅធ្វើស្រែនៅឯស្រុកស្វាយលើជាមួយ ​​​​​​​​​​​​​​ដោយសារតែមិនទាន់អាចចូលរៀនបាន ​​​​​​​​​​​​​​តែដល់ពេលសាលាបើកទទួលឱ្យចូលរៀន​​​​​​​​​​​​​​ ទើបយកកូនមកផ្ញើជាមួយមីង ឬអ្នកជិតខាងនៅជាប់ផ្ទះឱ្យជួយមើល និងដើម្បីឱ្យកូនបានចូលរៀននឹងគេ។

ក្មួយប្រុសសីហា ​​​​​​​​​​​​​​បានមកចូលរួមទទួលយកអំណោយជាសម្ភារៈ​​​​​​​​​​​​​​​​​​​​​​សិក្សាពីកម្មវិធី”តោះអាន និងបង្គន់អនាម័យដើម្បីសុខភាពកាន់តែប្រសើរ”(Let’s Read & Toilet for Better Health 2021) ​​​​​​​​​​​​​​កាលពីថ្ងៃអាទិត្យទី៣១ខែតុលាឆ្នាំ២០២១កន្លងទៅ ​​​​​​​​​​​​​​​​​​​​​​ដែលជាគម្រោងរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI Cambodia)​​​​​​​​​​​​​​ និងមានការចូលរួមពីរដ្ឋបាលស្រុកបន្ទាយស្រី ​​​​​​​​​​​​​​ដើម្បីចែកសម្ភារៈសិក្សាដល់សិស្សជាង៩០០នាក់មកពីសាលាចំនួន៤ ​​​​​​​​​​​​​​និងសាងសង់បន្ទប់ទឹកថ្មីជូនដល់សាលាបឋមសិក្សាជ័យផងដែរ។​​​​​​​​​​​​​​

ទាំងប្តី និងប្រពន្ធ​​​​​​​​​​​​​​ ដែលជាឳពុកម្តាយរបស់សីហាមិនមានទូរស័ព្ទប្រើប្រាស់នោះទេ​​​​​​​​​​​​​​ តែប្រសិនបើមានសប្បុរសជនចង់ទំនាក់ទំនងជួយឧបត្ថម្ភតាមរយៈរូបភាពណាមួយ អាចទំនាក់ទំនងដោយផ្ទាល់ទៅកាន់លេខទូរស័ព្ទ ០៩៧ ៦៩៨ ៥៤៧០​​​​​​​​​​​​​​ (លោកយាយ ដូ តាំ)​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលត្រូវជាជីដូនរបស់ក្មួយប្រុសសីហាបាន។​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post