សង្គម
កាលពីពេលថ្មីៗនេះ ក្រោយលោក ខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ត តារាចម្រៀងប្រុសជួរមុខនៅកម្ពុជាប្រឡូកក្នុងវិស័យអចលនទ្រព្យខ្លាំងមក រហូតដល់បង្កើតពាក្យស្លោកខ្លួនឯងមក ធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកលេងលើបណ្ដាញសង្គម។
ដែលពាក្យស្លោករបស់លោកគឺទាក់ទងនឹងអចលនទ្រព្យតែម្ដងគឺថា«យុវជនសម័យថ្មី បើសិនគ្មានដីជារបស់ខ្លួនឯង គឺអត់ស្ទាវទេ» ក្រៅពីការគាំទ្រ ក៏មានការយកទៅត្រូលលេងយ៉ាងច្រើនផងដែរ ជាពិសេសគឺត្រង់ពាក្យស្ទាវនេះតែម្ដង។ បើតាមវចនានុក្រមពាក្យស្ទាវនេះ គឺប្រែថា ( គុ. ) ជំទង់ (ចំពោះតែសត្វតិ.រច្ឆា.នឈ្មោលពួកខ្លះ) : គោស្ទាវ, មាន់ស្ទាវ ។
យ៉ាងណាក្រោយវីដេអូ ក៏ដូចជាពាក្យរបស់លោកខេមរៈត្រូវបានចែករំលែកយ៉ាងច្រើនរួចមក ស្រាប់តែមានវីដេអូថ្មីមួយទៀត របស់ប្អូនប្រុសម្នាក់ ដែលត្រូវបានគេស្គាល់ថាជាក្រុមសម្ដែងរឿងកំប្លែងរបស់លោក បានសំណាង ហៅពូណុយ បានលើកឡើងមួយឃ្លាផងដែរថា៖«យុវជនសម័យថ្មី បើមិនចេះតាមដានរឿងទឹកដី មិនអស្ចារ្យទេ»។
មួយឃ្លានេះក៏ទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ ហើយទទួលបានការកោតសរសើរ និងចាត់ទុកថាមានន័យល្អសម្រាប់ប្រើទូទៅ។ សូមទស្សនាវីដេអូខាងក្រោមនេះ៖