សង្គម
កណ្ដាល៖ នៅក្នុងប្រកាសរបស់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ក្នុងឱកាសលោក តាកាហ្ស៊ី អាអូគី នាយកគ្រប់គ្រងផ្នែកលក់ របស់ក្រុមហ៊ុនមីនីបៀ(ខេមបូឌា) Minebea(Cambodia) Co.,Ltd និងក្រុមការងារចូលជួបដើម្បីធ្វើបទបង្ហាញអំពីសារៈប្រយោជន៍នៃការប្រើប្រាស់អំពូលវៃឆ្លាត និងរបាយការណ៍លទ្ធផល នៃការសិក្សាពីបច្ចុប្បន្នភាព នៃអំពូលបំភ្លឺផ្លូវសាធារណៈក្នុងខេត្តកណ្តាល ស្រាប់តែមានពលរដ្ឋម្នាក់បានរាយការណ៍ជូនលោកអភិបាលខេត្តថា៖
«លោកស្នងការរងខេត្តកណ្តាលមានលុយទិញដីរដ្ឋចំណីមាត់ស្ទឹងតាខ្មៅ ខាងមុខស្នងការដ្ឋាននគរបាលខេត្តកណ្តាលស្ទេីរអស់គឺដោយសាតែលោកមានប្រពន្ធ ជាមេក្លោងទិញប្រាក់ខែប៉ូ.លីសខេត្តកណ្តាលគឺលោកស្រីទេព ចន្ធូ ហៅយាយធូ ។
ចំណែកលោកស្នងការរង ឱ ផាន់ណា ក៏ហួសអាយុចូលនិវត្តន៍តែនូវក្រាញ់ននៀលដេីម្បីការពារប្រពន្ធរកសុីទិញប្រាក់ខែនគរបាលខេត្តកណ្តាលមិនតិចជាង១០០នាក់នោះទេ។ ជាហេតុធ្វេីអោយនគរបាលដែលលក់ប្រាក់ខែនោះមិនមកបំពេញការងារព្រោះអ្នកខ្លះលក់ប្រាក់ខែរហូតដល់៦ឆ្នាំឯណោះ ។
ឆ្នាំតំបូង១ឆ្នាំស្មេី១២ខែយាយធូមេក្លោងទិញប្រាក់ខែអោយតែ៨ខែ ឆ្នាំបន្ទាប់បាន៧ខែបេីលក់៣ឆ្នាំបានលុយប្រាក់ខែតែ៦ខែក្នុងឆ្នាំទី៣ គឺចុះជាបន្តបន្ទាប់បេីលក់រហូតដល់៦ឆ្នាំនគរបាលដែលលក់ប្រាក់ខែនោះបានលុយពីយាយធូរតែ ៣ខែប៉ុណ្ណោះក្នុងឆ្នាំទី៦។ សូមលោកស្នងការនិងថ្នាក់ដឹកនាំមេត្តាជួយពិនិត្យមេីលផង»
ជាការឆ្លើយតប លោកអភិបាលខេត្តកណ្តាល បានជម្រាបជូនពលរដ្ឋ វិញថា «បានទទួល នឹងចាត់ក្រុមការងារពិនិត្យជូន» ដែលនេះជាសញ្ញាបញ្ជាក់ថាលោកហាក់ដឹងរឿងច្បាស់ណាស់។