សង្គម
រថយន្តយោធាបើកបុ.ករទេះលក់បបរក្រ.ឡាប់ផ្ងាជើង ហើយមិនព្រមឈប់ទេបែរជាព្យាយាមបើករត់រហូតជាង២០០ម៉ែត្រ ទើបប្រជាពលរដ្ឋដេញឃា.ត់បានដើម្បីយកធ្វើការដោះស្រាយគ្នា។
ហេតុការណ៍គ្រោ-ះថ្នាក់ចរា.ចរ.ណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និងង១៥នាទីល្ងាច ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុងត្រង់ចំណុចភូមិត្រពាំងល្វា ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យ៉ាងណាក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតកន្លះម៉ោងទើបដឹងថាខ្លួនថាខុស សងសំណងទៅឲ្យខាងភាគីរ.ងគ្រោ-ះទឹកប្រាក់ ១០០ដុល្លារដើម្បីបញ្ចប់រឿងដោយមិនបានរំខានដល់សមត្ថកិច្ច។