សង្គម
អាម៉ាប៉ាប៉ាញ៉ូស
នៅយប់ថ្ងៃទី ១៧ ខែវិច្ឆិកានេះ មានរឿងភ្ញាក់ផ្អើលមួយក្រោយពីគ ណ នីហ្វេ បុកមួយឈ្មោះ «Li Ta» បានប.ង្ហោះសារមួយ ថាកូនរបស់ខ្លួនត្រូវបានគេចា.ប់យកទៅល.ក់បាត់ហើយ ធ្វើឲ្យមានការចែករំលែកយ៉ាងច្រើនកុះករត្រឹមរយៈពេលតែ១ម៉ោងសោះ។
ម្ដាយបានឲ្យដឹងជាមួយសារទាំងស្រុងខាងក្រោមនេះដោយរៀបរាប់ថា៖ «សូមអ្នកទាំងអស់គ្នាជួយស៊ែរផង កូនស្រីខ្ញុំប្រាប់ថាឥឡូវនាងត្រូវគេចា.ប់យកទៅល.ក់ហើយ (Norng Lin) help share mneak 1 pong her p.h.o.n.e n.u.m.b.e.r 069767952»
មិនត្រឹមតែប៉ុណ្ណោះនោះទេ គ ណ នីខាងលើនេះបានឲ្យដឹងពីទីតាំង និងរូបភាពនៅទីតាំងដែលកូនស្រីខ្លួនកំពុងស្ថិតនៅផងដែរ។ ទោះជាយ៉ាងនេះក្ដី បើតាមប្រិយមិត្តបានចូលខម្មិនក្នុងបែរជារៀបរាប់ផ្សេងដោយមានខ្លឹមសារថា៖
កន្លែងហ្នឹងខ្ញុំស្គាល់ ទោះមិនសូវច្បាស់ក៏អាចថាដឹងខ្លះដែរ កន្លែងហ្នឹងនៅថ្មដា ភាសាចិនគេហៅ 菩萨工业园 រឿងនេះមិនមែនចា.ប់ទេ គឺប្រហែលជាគាត់ចា.ញ់បោ.កអ្នកនាំឲ្យចូលធ្វើការ ដោយមិនប្រាប់ថាកន្លែងចិនហ្នឹងគេមានច្បា.ប់ទ.ម្លាប់គេ
គឺចូលហើយ 3-6ខែទើបអាចចេញមកវិញបាន ជាកុងត្រាដែលអ្នកនាំទៅចុះជាមួយចិន ដោយសារគេត្រូវធ្វើចត្តាឡីស័ក ហើយទើបអាចចូលធ្វើការបាន ចឹងហើយខាងចិនគេចេញលុយថ្ងៃចំណាយទាំងអស់ បើយើងនៅមិនដល់3-6ខែ ត្រូវសងថ្លៃចត្តាឡីស័កគេវិញ កន្លែងចិនអស់ហ្នឹងច្បា.ប់តឹ.ងរឹ.ង
ខ្ញុំធ្លាប់ចូលទៅក្នុងហ្នឹងបាន២ដងដែរ ខ្ញុំឃើញក្នុងនោះមានហាងបាយ ហាងផឹកស៊ី ហាងម៉ា.ស្សា KTV ផ្សារ Mart គ្លី.និ.ក អីម៉ាចប់ និយាយទៅបើយើងធ្វើការក្នុងហ្នឹងចង់រកអីក៏មានដែរ គ្រាន់តែមិនអាចចេញក្រៅបាន។
ឯអ្នកខ្លះទៀតបានខម្មិនឯកភាពថា៖ខ្ញុំក៏គិតអញ្ចឹងដែលគាត់ចូលទៅដល់ទីនោះគេឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃបន្ទាប់មកចូលធ្វើការធម្មតាគ្រាន់តែថាការងារគាត់ប្រហែលជាប្រភេទហ្គេ.មអ.នឡា.ញ ដែលច្បា.ប់ក្រុមហ៊ុនមិនតំរូវឲ្យចេញចូលផ្តេ.សផ្តា.សរហូតដល់ផុតកុងត្រាទើបអាចត្រលប់ទៅផ្ទះវិញបាន នេះបើតាមការស្មានរបស់ខ្ញុំសុំ.ទោ.សទុកជាមុនបើខ្ញុំនិយាយខុស។
ភ្លាមៗក្រោយពីម្ដាយប.ង្ហោះសារខាងលើរួចមក ក៏មានការអន្តរាគមន៍ពីសមត្ថកិច្ច ស្រុកវាលវែងផងដែរ ដោយពេលនេះ បានទៅដល់ប៉ុស្តិ៍ប៉ូ.លិ.សហើយ យ៉ាងណាបើយោងតាមវីដេអូឃ្លីបខ្លីមួយ សាមីខ្លួនបានបញ្ជាក់ថា ខ្លួនទៅធ្វើការឲ្យក្រុមហ៊ុនចិន ហើយត្រូវគេឲ្យធ្វើចត្តាឡីស័ក្ត ដោយភ័.យពេក ក៏ប.ង្ហោះថាគេចា.ប់យកទៅល.ក់តែម្តងទៅ ព្រោះមិនចង់ចត្តាឡីស័ក្ត។