សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ត្រៀមខ្លួនហើយឬនៅសម្រាប់ឈុតតំណាងជាតិដ៏ប្រណិត កញ្ញាឯកដ៏អស្ចារ្យនេះកម្ពុជាឆ្នាំ 2021 ថ្ងៃនេះតាមរយៈ ផេ ក Miss Grand Cambodia បានបង្ហាញនូវ គំនូរ ឈុតតំណាងជាតិកញ្ញាឯកដ៏អស្ចារ្យនេះកម្ពុជា National Costume Miss Grand Cambodia 2021 ។
Miss Grand Cambodia បានឲ្យដឹងបន្តទៀតថា ឈុតនេះ នឹងបង្ហាញនៅលេីឆាកអន្តរជាតិ Miss Grand International 2021 ផងដែរ ឈុតនេះមានឈ្មោះថា «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌»
យើងបាននាំយកទាំងព្យញ្ជនៈខ្មែរ ដួងព្រលឹងជាតិ និងឆ្នេរខ្សាច់សស្អាតនាខេត្តព្រះសីហនុ បូកបន្ថែមក្បូរក្បាច់រចនាយ៉ាងប្រណីតនៅក្នុងឈុតមួយនេះ ផងដែរ គូសរូបដោយ លោក អាន សាមួន ច្នៃម៉ូដដោយ លោក លី ភក្រ្តារដ្ឋហ្វុង និងលោក សាយ ធារ៉ា។
លោក អាន សាមួន អ្នកគូររូប
លោក លី ភក្រ្តារដ្ឋហ្វុង អ្នកច្នៃម៉ូដ លើសពីនេះលោកបានបន្ថែមកំណាព្យដ៏មានអត្ថន័យមួយទៀតផងដែរ៖
អង្គក្សត្ររក្សា ដែនដីខេមរា នៃកម្ពុជនី
អម្ភរក្រហម ចាំងចែងរម្យណី ប្រណិតសំភី
នៃអង្គក្សត្រី ។
រីព្យញ្ជនះន័យ បវរថ្លាថ្លៃ គ្មានអ្វីប្រៀបបាន
តាក់តែងបង្កើត ដោយរក្សាបាន ទ្រព្យគង់កល្យាណ
ជាម្ចាស់នៃខ្លួន។
ចាំងចែងថ្ងៃលិច ថ្ងៃរះរំលេច ពន្លឺពណ្ណារាយ
លើអង្គប្រាងប្រា អង្គររីករាយ ព្រះភក្រពព្រាយ
ញញឹមឥតទាស់ ។
រីឆ្នេរជលសារ សមុទ្រថ្លៃថ្លា ប្រសើរឥតបី
ត្រចះត្រចង់ គន់សព្វអ្វីៗ នាទិសនាតិ
ក្រុងកម្ពុជា ៕
លោក សាយ ធារ៉ា អ្នកច្នៃម៉ូដ