សង្គម
ពីគ ណ នី Naihean Huo បានផុ ស ចែករំលែកនូវបំណងល្អ ជូនបងប្អូននារីៗដែលចូលចិត្តស្ពាយកាបូប ដូចដែលយើងដឹងហើយថា ការស្ពាយកាបូបនៅពេលធ្វើដំណើរតាមដងផ្លូវ អាចប្រឈ.មមុខខ្ព.ស់នឹងគ្រោ-ះថ្នា.ក់ដោយការឆ.ក់។ វាជាបញ្ហាដដែលៗ ដែលតែងកើតឡើងពីការធ្វេសប្រហែសរបស់យើង ចុះហេតុអ្វីយើងមិនប្រយ័ត្ន?
គ ណ នី ដដែលបានឲ្យដឹងបន្តថា ជាក់ស្តែង ខ្ញុំតែងឃើញបងប្អូននារីមួយចំនួនចូលចិត្តស្ពាយកាបូបចំហៀង កាបូបពាក់ស្មាពេលជិះម៉ូតូ ជិះកង់បី ឬដើរតាមផ្លូវ…។ បងៗខ្លះមានផ្ទៃ-ពោះ ខ្លះអត់ពាក់មួកសុ-វត្ថិ-ភាពពេលធ្វើដំណើរ។
ទោះជាក្នុងកាបូបនោះវាគ្មានវត្ថុមានតម្លៃអ្វីក៏ដោយ ក៏លោកចោរមិនខ្វល់ដែរ គឺដឹងតែឆ.ក់តែម្តង (យ៉ាងហោចក៏មានទូរស័ព្ទ ១ ដែរ)។ បើវាឆ.ក់ទៅដូចយើងហុចឱ្យ វាមិនសូវអីទេ តែភាគច្រើនគឺដឹងតែដួ.លម៉ូតូ បោ.កខ្លួននឹងថ្នល់។
ចុះបើបងៗមានទម្ងន់ ឬអត់ពាក់មួកសុ.វត្ថិ.ភាព -តើអាចមានគ្រោ-ះថ្នា.ក់ធំយ៉ាងណាដល់ទា-រ-ក និងអាយុជីវិត? ខ្ញុំធ្លាប់ជួបហើយ ទាំងដែលខ្ញុំស្ពាយកាតាបខ្សែប៉ុនកដៃ(កាតាប មិនមែនកាបូបផង) នៅក្នុងបុរីទៀត (គិតថាដល់ផ្ទះហើយ) ក៏វាឆ.ក់ទាញទៅដួ.លម៉ូតូត្រណាត់ត្រណែងអូ.សតាមវាជាង ១០ ម៉ែត្រ (បើកុំតែមានអ្នកស្រុកភូមិជួយស្រែក កុំអី ចប់!)។
ទោះជាមិនបានបាត់បង់ទ្រព្យសម្បត្តិក៏ពិតមែន តែក៏ខូចខាតរបស់ បាត់បង់ស្មារតី ភ័យខ្លាច មានរ.បួ.ស និងមានស្លាកស្នាមពេញមួយជីវិត។
-ពេលធ្វើដំណើរដោយម៉ូតូគួរតែ…
ទុកកាបូបក្រោមកែបម៉ូតូ (ចាំដល់ទីតាំង ចាំមើលទូរស័ព្ទ)
បើស្ពាយ ពាក់អាវធំបិតឱ្យជិតកុំឱ្យឃើញកាបូបនោះ (ពាក់អ៊ីចឹងការពារកម្តៅថ្ងៃផង)
ពាក់មួកសុ.វត្ថិ.ភាពជានិច្ច (កុំគិតថាជិតហ្នឹងមិនអីទេ)។ សូមអរគុណ! សូមធ្វើដំណើរដោយសុវ.ត្ថិ.ភាព