សង្គម
នៅថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ២០២១នេះ Miss Grand Cambodia បានបង្ហាញឈុតតំណាងជាតិកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ដែលឈុតនេះមានឈ្មោះថា ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌ National Costume Miss Grand Cambodia 2021 គឺបាននាំយកទាំងព្យញ្ជនៈខ្មែរ ដួងព្រលឹងជាតិ និងឆ្នេរខ្សាច់សស្អាតនាខេត្តព្រះសីហនុ បូកបន្ថែមក្បូរក្បាច់រចនាយ៉ាងប្រណីតនៅក្នុងឈុតមួយនេះ នៅលេីឆាកអន្តជាតិ ក្នុងកម្មវិធី Miss Grand International 2021
ជាមួយគ្នានេះដែរ Miss Grand Cambodia ក៏បានបង្ហាញ នៅពីក្រោយរូបភាពដ៏ស្រស់ស្អាត និងប្រណីតភាពនៃឈុតតំណាងជាតិ គឺត្រូវលះបង់កម្លាំងកាយកម្លាំងចិត្ត ត្រូវប្រើបេះដូងដែលស្រឡាញ់យកមកច្នៃឈុតប្រណីតភាពមួយនេះបាន អ្នកគ្រប់គ្រងកម្មវិធី យើងពិតជាមានកិត្តិយស និងមានមោទនភាពបំផុតទៅលើយុវជនកម្ពុជា ជាពិសេសលោក លី ភក្រ្តារដ្ឋហ្វុង និងលោក សាយ ធារ៉ា និងក្រុមការងារទាំងអស់ អ្នកអាចបង្ហាញស្នាដៃយ៉ាងអស្ចារ្យនេះ ទៅកាន់ឆាកអន្តរជាតិបាន។
Miss Grand Cambodia សូមលើកទឹកចិត្តដល់យុវជនកម្ពុជាជំនាន់ក្រោយឲ្យមានភាពក្លាហានបញ្ចេញស្នាដៃ បង្ហាញមុខមាត់ជាតិបង្ហាញអត្តសញ្ញាណជាតិទៅកាន់ពិភពលោក យើងសូមកោតសរសើរ យើងសូមឲ្យតម្លៃ នេះការខិតខំប្រឹងប្រែងលះបង់ ពេលវេលា កម្លាំងកាយចិត្តពិតប្រាកដ ក្នុងការធ្វើឈុតតំណាងជាតិដ៏អស្ចារ្យប្រកបដោយប្រណីតភាពមួយនេះ យើងពិតជាមានមោទនភាពណាស់ ដោយមានយុវជនជាកម្លាំងចលករដ៏រឹងមាំនៅក្នុងការការពារវប្បធម៌ និងថែរក្សាអរិយធម៌ដ៏រុងរឿងមួយនេះ។
តែជាមួយគ្នានេះដែរបែរជាមានផេ ក ថៃមួយ «ASEAN “มอง” ไทย» បានចេញមុខ រិះ.គន់ឈុតតំណាងជាតិ ដោយចោទប្រកាន់យ៉ាងពេ.ញទំ.ហឹងថាយើងដណ្ដើមរបស់គេ លួចចម្លងម៉ូដរបស់ពួកគេ ដោយគ្មានក្រែងអ្វីបន្តិចសោះឡើយ។ ខាងក្រោយនេះជារូបភាពដែលផេ ក នេះបានភ្ជាប់ជាមួយសំណេរចោទប្រកាន់។
យ៉ាងណាខាងលើនេះជាគ្រាន់តែជាការលើកឡើងពីខាងភាគីថៃខ្លួនឯងប៉ុណ្ណោះ តោះទៅមើលខាងក្រោមនេះគឺជាអ្នកគូររូប និងអ្នកច្នៃម៉ូដរបស់យើងវិញ៖
លោក អាន សាមួន អ្នកគូររូប
លោក លី ភក្រ្តារដ្ឋហ្វុង អ្នកច្នៃម៉ូដ
លោក សាយ ធារ៉ា អ្នកច្នៃម៉ូដ