សង្គម
ប្រិយមិត្តប្រហែលជាបានជ្រាបហើយទាក់ទងនឹងសិស្សស្រីម្នាក់នៅឯស្រុកចំការលើ ខេត្តកំពង់ចាម គឺឈ្មោះឌីម ម៉េងជូ ដែលសាច់ញាតិ មិត្តភក្តិ ក៏ដូចជាមហាជនជាច្រើនបានសម្ដែងការសោកស្ដាយ ចំពោះការបាត់ប្អូនកូន ក្មួយ ប្អូនស្រីនេះ។ នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះដែរ រ៉ាន់ វាសនា ដែលត្រូវជាមីងរបស់ ឈ្មោះឌីម ម៉េងជូ បានចេញវីដេអូរៀបរាប់ឲ្យដឹងបន្ថែមទៀតទាក់ទងនឹង ម៉េងជូ។
បើតាមមីងរូបនេះបានឲ្យដឹងថា ម៉េងជូ បែកពីឪពុក ម្ដាយរបស់ខ្លួនតាំងពីតូចមកម៉្លេះ ដោយឪពុក ម្ដាយត្រូវទៅរកស៊ីនៅឯប្រទេសថៃ ដោយទុកម៉េងជូ ឲ្យរស់នៅ រៀនសូត្រជាមួយមីង និងបងប្អូន។
ម៉េងជូ ជាក្មេងដែលឧស្សាហ៍ព្យាយាម ចេះជួយកិច្ចការងារផ្ទះ និងរួសរាយរាក់ទាក់ គោរពចាស់ទុំ ដោយទៅណាមកណាមានការស្រលាញ់រាប់អានច្រើន ហើយមិនត្រឹមតែប៉ុណ្ណោះជាក្មេងដែលព្យាយាមប្រឹងប្រែងរៀនសូត្រ ដែលគោលបំណងគាត់ គឺចង់ក្លាយជាគ្រូពេ.ទ្យ។
ហើយបំណងមួយទៀតគឺក្រោយចប់ថ្នាក់ទី១២ ចង់ជួយគ្រួសារកុំឲ្យចំណាកស្រុក មានការបែ.កបាក់គ្រួសារដូចនេះ ដែលគាត់ទើបតែបាត់បង់ឪពុកថ្មីៗផង។ សូមប្រិយមិត្តទស្សនាវីដេអូរៀបរាប់ទាំងស្រុងខាងក្រោមនេះ៖