សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ឪពុកម្ដាយភាគច្រើន ដោយសារតែមាមាញឹកនឹងការងារទាំងពីរនាក់ ធ្វើឲ្យគ្មានពេលមើលថែកូនៗជាទីស្រលាញ់របស់ខ្លួន ដោយត្រូវតែរកអ្នកមើលថែក្មេងមកជំនួសភារកិច្ចនេះ គ្រួសារខ្លះប៉ះចំអ្នកថែក្មេងដែលស្រលាញ់ក្មេង ក៏ប្រសើរទៅ តែគ្រួសារខ្លះប៉ះចំអ្នកខ្វះការអត់ធ្មត់ គឺតែងតែយកកំ.ហឹងមកបញ្ចេញលើក្មេងៗ។
ជាក់ស្ដែងដូចគ្រួសារមួយនេះអ៊ីចឹង ដាច់ចិត្តប ង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយទ្រាំនឹងសកម្មភាពអ្នកថែក្មេងមិនបាន ក៏សុខចិត្តលួចថតទាំងដែលឃើញកូនខ្លួនត្រូវអ្នកនៅជាមួយធ្វើបា.ប។ ក្នុងនោះលោកជាឪពុកបានរៀបរាប់ឲ្យដឹងថា៖
«ក្តៅដូចទឹកពុះ រឿងជាន់ រឿងថ្ងៃនេះ លេងរឿងឲ្យចប់! សួរថាចេះឈឺទេ? ចេះខឹងទេ? ហេីយវាថីបាន Post យកមុខ?»
ក្រោយវីដេអូនេះប ង្ហោះឡើង មានអ្នកបញ្ចេញមតិជាច្រើនជុំវិញបញ្ហានេះ ដោយអ្នកខ្លះបានលើកឡើងថា «អានិតកូនណាស់ពូ ឲ្យគេមើលមិនដូចយើងមើលខ្លួនឯងទេ» « វាវា.យចៅខ្ញុំនឹងស្លាបព្រាខ្ញុំមើលជិត២០ដងហើយ» «ខ្ញុំមេីលឡេីងយំ អាណិតក្មេងណាស់យកស្លាព្រាវ៉ៃគ្នាឡេីងឲ្យដេីរថយក្រោយ» «សូម្បីតែចំណីធ្លាក់លើឥដ្ឋហើយដាក់ឲ្យគ្នាញុំាវិញទៀត៕ »