header ads

Sponsor

ដោយសារតែការយកចិត្តទុកដាក់ ក៏ដូចជាការប្រើប្រាស់ទៅលើស្មាតហ្វូននាពេលបច្ចុប្បន្នមានតម្រូវការច្រើន មិនថាការប្រស្រ័យទាក់ទង នឹងតាមបណ្តាញសង្គមផ្សេងៗនោះទេ ស្មាតហ្វូនប្រៀបដូចជាសរសៃឈាមយ៉ាងសំខាន់។

ជាមួយនឹងការខិតខំប្រឹងប្រែង ក៏ដូចជាការបំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុនស្មាតហ្វូន vivo តែងតែផ្តល់អ្វីដែរថ្មី ជាមួយនឹងការបង្ហាញចេញនូវស្មាតហ្វូនរបស់ខ្លួននីមួយៗ គឺសុទ្ធសឹងតែមានភាពច្នៃប្រឌិត បច្ចេកវិទ្យាទំនើប និងកំណែទំរង់ថ្មីៗជានិច្ច អមមកជាមួយនឹងតម្លៃសមរម្យបំផុត។ អ្វីទាំងអស់នេះហើយដែរធ្វើឲ្យស្មាតហ្វូន vivo ក្លាយជាផលិតផលដ៏ល្អបំផុតនៅលើទីផ្សារនាពេលបច្ចុប្បន្ន។

មួយវិញទៀតនៅថ្ងៃនេះក្រុមហ៊ុន vivo ក៏បានប្រកាសថានឹងមានវត្តមាននៃសមាជិកថ្មីរបស់ខ្លួនមួយម៉ូឌែលទៀតដែលនឹងមកដល់នាពេលឆាប់នេះ! ដោយវាត្រូវជាបងប្អូនរួមជំនាន់នៃត្រកូល V ប៉ុន្តែមិនទាន់បានបញ្ជាក់ឲ្យច្បាស់ការថាជាស្មាតហ្វូននៃត្រកូល V ម៉ូឌែលអ្វីនៅឡើយទេ។

ទន្ទឹមនឹងការមកដល់នៃស្មាតហ្វូន V Series ក្រុមហ៊ុន vivo ក៏បានត្រៀមបង្ហាញនូវវត្តមាននៃតារាតំណាង ទូតសុឆ្ឆន្ទៈ មួយរូបទៀត ដែលយើងក៏មិនទាន់ដឹងច្បាស់ថាតើជាតារារូបណានោះទេ!

ដើម្បីស្រាយចម្ងល់ នឹងចង់ដឹងឲ្យកាន់តែច្បាស់ថា តើស្មាតហ្វូនជំនាន់ចុងក្រោយ នៃត្រកូល V Series មួយនេះនឹងមានអ្វីពិសេសខ្លះ ហើយនឹងតារាតំណាងបន្ទាប់របស់ក្រុមហ៊ុនស្មាតហ្វូន​​ vivo គឺជានរណា? បងប្អូនអាចធ្វើការតាមដានជាមួយនឹងទំព័រផេកផ្លូវការរបស់ vivo ទាំងអស់គ្នា!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post