សង្គម
អាម៉ាប៉ាប៉ាញ៉ូស
កម្លាំងទាំងអស់ត្រូវតែអនុវត្តឱ្យបានតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវតែបំពេញភារកិច្ចឱ្យល្អ ដេីម្បីធានាឱ្យបាននូវសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅយប់ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០:២០នាទី បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេ កស្នងការដ្ឋា ននគរបាលរាជធានីភ្នំពេញភ្លាម ទាក់ទងទៅនឹងការជួបជុំផឹកសុី ចាក់ធុងបាស់ប ង្កសំឡេង រំ ខាន
ក្រុមការងារបានផ្តល់ព័ត៌មានដល់តាមបណ្តាអធិការខណ្ឌ និងប៉ុស្តិ៍ ដេីម្បីចុះដល់ទីតាំងភ្លាមៗ ដោយបានធ្វេីការណែនាំអប់រំ និងបញ្ឈប់សកម្មភាពជួបជុំផឹកសុី ចាក់ធុងបាស់ដែលបង្កសំឡេង រំ ខា នដល់អ្នកជិតខាងមិនអាចសម្រាកបាន ។
សូមបញ្ជាក់ថាទីតាំងទាំង៣ ដែលទទួលបានខំមិនពីប្រជាពលរដ្ឋគឺនៅខណ្ឌបឹងកេងកង ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ៕