សង្គម
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដោយសាំងធម្មតាត្រូវលក់តម្លៃ៤,២០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៣,៨៥០រៀល ក្នុង១លីត្រ៕
គួររំលឹកថា កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ តម្លៃប្រេងឥន្ធនៈដាក់លក់ក្នុងតម្លៃ ៤.៤៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.០៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។