សង្គម
អាម៉ាប៉ាប៉ាញ៉ូស
រដ្ឋលេខាធិការក្រសួងព័ត៌មាន លោកជុំ កុសល បានប ង្ហោះសារមួយឲ្យដឹងនៅយប់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២១នេះថា ឃើញមានការផ្សព្វផ្សាយលើសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមពាក់ព័ន្ធបុគ្គលមានតួនាទីជាមន្ត្រីនគរបាលម្នាក់ បានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញជាង ៦០០ហិកតា ។
លោកបានឲ្យដឹងបន្តថា មើលភ្លាមឃើញដូចគាត់ជាមនុស្សល្អ មានចិត្ត មិនចង់បានដីរបស់រដ្ឋទេ សុខចិត្តលះបង់ប្រគល់ជូនរដ្ឋវិញដោយស្ម័គ្រចិត្ត ។ សួរថា ប្រសិនបើថ្នាក់ដឹកនាំលោកមិនដាក់ចេញនូវបទបញ្ជាមុឺងម៉ាត់ឲ្យចុះស្រាវជ្រាវ ដកហូត និងចា.ត់វិធានការផ្លូវច្បា.ប់ដោយមិនយោគយល់ទេ តើគាត់ប្រគល់ដីទាំងនោះជូនមករដ្ឋវិញទេ ?
ចម្លើយគឺ ៖ « ទេ , គ្មានផ្លូវទេ » បើគាត់ហ៊ានទ.ន្ទ្រានយករួចទៅហើយទោះបីជាដឹងថាដីទាំងនោះជាដីរបស់រដ្ឋក៏ដោយនោះ ។ ការប្រគល់ជូនវិញនេះគឺដោយសារព្រោះតែខ្លាចអស់តំណែងតួនាទី និងមានទោ.សតែប៉ុណ្ណោះ ។ និយាយឲ្យស្រួលស្តាប់ មនុស្សនេះបានលួចយកដីរដ្ឋមកគ្រប់គ្រងទាំងបំពា.នរួចទៅហើយ ។
យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ទោះបីជាមានការស្ម័គ្រចិត្តប្រគល់ជូនរដ្ឋវិញក៏ដោយក៏នៅតែមិនរួចខ្លួនទេ គ្រាន់តែមានការបន្ធូរបន្ថយខ្លះតែប៉ុណ្ណោះ ។ នេះគឺជាការអនុវត្តអភិក្រមទី ៥ របស់សម្តេចតេជោគឺ ការវ-ះកាត់យកសាច់ស្អុ.យ ឬដុំសាច់ម.ហា.រីកក្នុងខ្លួនចេញឲ្យអស់ ដើម្បីប.ង្ការគ្រោ-ះថ្នា.ក់ធ្ង.ន់ធ្ង.រទៅថ្ងៃមុខ ។
បុគ្គលមានតួនាទីជាមន្ត្រី ដែលត្រូវបានថ្នាក់ដឹកនាំបក្ស និងរាជរដ្ឋាភិបាលប្រគល់ជូនគឺដើម្បីបម្រើប្រទេសជាតិ និងប្រជាជនបែរជាមិនបានបំពេញត្រឹមត្រូវ ហើយគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនគឺដល់ពេលវេលារបស់ពួកគេហើយ ដើម្បីសម្រាលបន្ទុកបញ្ហាដ៏ច្រើនពីថ្នាក់ដឹកនាំផង ។ កន្លងមកបុគ្គលជាមន្ត្រីប្រភេទនេះ បានសាងបញ្ហាច្រើនណាស់ ហើយបញ្ហាទាំងនោះបានជះឥទ្ធិពលមិនល្អដល់ថ្នាក់ដឹកនាំ ដល់រាជរដ្ឋាភិបាល និងគណបក្សថែមទៀតផង ។
ក្នុងនាម ជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា១រូប ខ្ញុំសូមគាំទ្រពេញទំហឹងចំពោះចំណាត់ការក្តៅគ្មានការយោគយល់របស់សម្តេចតេជោនាពេលនេះ និងសូមប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់បំផុតចំពោះសម្តេចតេជោក្នុងការដឹកនាំប្រទេសយូរអង្វែងទៅមុខទៀត ៕