សង្គម
អាម៉ាប៉ាប៉ាញ៉ូស
កំពុងតែល្បីរឿងគូស្នេហ៍នៅលើអនឡាញ ស្រាប់តែអ្នកលក់អនឡាញម្នាក់លើកឡើងប៉ុន្មានឃ្លា ឆ្លើយឆ្លងនេះ ធ្វើឲ្យអ្នកអានរួចអាចនឹងច្រណែនហើយ បើតាមអាខោនអ្នកលក់អនឡាញម្នាក់ដែលមានឈ្មោះថា «សុខ ស៊ីណា» Sok Sina បានលើកឡើងរឿងខ្លួន និងប្ដីថា៖
«ខ្ញុំពូកែលក់តែខ្ញុំអត់ចេះរឿងប្រើបច្ចេកទេសទេ ខ្ញុំពូកែរកលុយតែខ្ញុំមិនសូវចេះទុកដាក់លុយទេ
ខ្ញុំពូកែញាំតែខ្ញុំមិនសូវមានពេលធ្វើម្ហូបទេ ខ្ញុំមានបុគ្គលិកច្រើនតែការដឹកនាំខ្ញុំអត់ចេះទេ
អ្វីដែលខ្ញុំមិនអាចធ្វើបានខាងលើ និងរឿងជាច្រើនទៀតគឺប្ដីខ្ញុំគាត់ជាអ្នកទទួលខុសត្រូវទាំងអស់ខ្ញុំជាអ្នកដើរពីរមុខ គាត់ជាអ្នកនៅពីក្រោយ សម្រាប់មនុស្សភាគច្រើនគេស្គាល់ខ្ញុំច្រើនជាងគាត់ តែគាត់គឺហត់ជាងខ្ញុំ You are my hero សុភណ័ ឆេង »
ក្រោយលើកឡើងបែបនេះធ្វើឲ្យមានការចែករំលែកជាច្រើន កោតសរសើរ និងស្ញប់ស្ញែងនឹងជីវិតគូនេះណាស់ ដូចពាក្យចាស់លោកពោលថា«សំណាងយោងដី ស្រី្តយោងបុរស»។
ងាកមកមើលខាងសុភាពបុរសដែលជាស្វាមីវិញ បានលើកឡើងបែបនេះទៅកាន់ប្រពន្ធរបស់ខ្លួនថា៖ «កុំថាឡេីយទ្រព្យសម្បត្តិទាំងអស់ លុយ ឡាន ដី ផ្ទះ បងដាក់ឈ្មោះអូនទាំងអស់ (អូនជាម្ចាស់កម្មសិ.ទ្ធិដែលអាចសម្រេចម្នាក់ឯងបាន) សូម្បីជីវិត និងរូបរាងកាយរបស់បងក៏ជាកម្មសិ.ទ្ធអូនដែរ សួរថាបងខ្លាចទេថ្ងៃក្រោយ ?
បងឆ្លេីយយ៉ាងលឿន ហេីយញញឹមមកថា មិនខ្លាចទេ ព្រោះអូនជាមនុស្សស្រីម្នាក់ដែលយល់ពីបងច្បាស់ជាងអ្នកណាៗទាំងអស់ បងសុំត្រឹមតែជីវិតមួយដែលនៅសល់ដេីម្បីមេីលថែ និងកំដរអូនរហូតថ្ងៃចុងក្រោយ Sok Sina »