សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ភ្នំពេញ៖ យើងបានដឹងហើយទាក់ទឹងរឿង តាប៊ុយ អតីតពិធីករទូរទស្សន៍ដ៏ល្បីបានបេីករថយន្តសេរីទំនេីបម៉ាករ៉េងរ៉ូវ័រ១គ្រឿង ពណ៍សមួយគ្រឿង ជ្រុលទៅបុ.ករថយន្តព្រូសពីក្រោយពេញទំ.ហឹង នាវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរស្សុី នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្រោយពេលដែលបុរសដែលរ.ងគ្រោ-ះយករថយន្តទៅជួសជុល ហើយក៏ផ្ញើបុងតម្លៃឲ្យតាប៊ុយវិញ ដែលការចំណាយអស់ដល់ទៅជាង២ពាន់ដុល្លារ ធ្វើតាប៊ុយចេញវីដេអូ រៀបរាប់តែម្ដង ថាម្ចាស់រថយន្តគួរធ្វើឲ្យសមរម្យបន្តិចទៅ លោកបន្តថា វាមិនដែលអាណាសរសេរបុងដៃ ដាក់ឲ្យគេចឹងហ្មងទេ។
ហើយជាមួយគ្នានេះផងដែរ មានអ្នកចូលទៅបញ្ចេញមតិ និងលើកឡើងថាគ្រាន់តែប៉ះប៉ុណ្ណោះ ហេតុអ្វីបានជាចំណាយអស់ច្រើនយ៉ាងនេះ។ ជាការឆ្លើយតបនឹងការលើកឡើងបែបនេះ ម្ចាស់រថយន្តបានបញ្ចេញពីទំហំនៃការខូចខាតរបស់ខ្លួន ឲ្យមើលតែម្ដង ដោយបានលើកឡើងថា៖
ជាងនិយាយថាសំណាងហើយឡានខ្ញុំមិនផ្ទុ-ះ ឆេ-ះនោះ ខូចត្រឹមអាគុយ ខណៈប្រអប់បញ្ជាភ្លើ.ង ឡើងរួញ សាកស៊ីឡាន ឡើងរួញ! Rang បុ.ក Prius មិនខុសអីពីមាន់ ជា.ន់ខ្ទឹមទេបង បងអើយ! យើងអោយលេខជាងទៅគាត់ហើយ គាត់ទៅមើលទៅ ហេតុអីមក live ថាយើងចងបានលុយគាត់! បងៗអាចជួយគិតមើល !
ហើយម្ចាស់រថយន្តដែលរងគ្រោ-ះក៏បានប្រកាសដេញថ្លៃរថយន្តនេះផងដែរ ប្រសិនបើអ្នកណាដែលថាខូចខាតតិចតួច សូមអញ្ជើញមកទិញយកតែម្ដងទៅ ដោយបានលើកឡើងថា៖ «ខ្ញុំសូមប្រកាសរកម្ចាស់ P.a.g.e ចិត្តធម៌ សូមជួយទិញឡាននេះយកទៅប្រើបន្តពីខ្ញុំផង។ ហើយសូមជិះខ្លួនឯងផង»ហើយឡាននេះទើបយកចូលថ្ងៃទី ០៣ ខែធ្នូទេ។