សង្គម
ភ្នំពេញ៖ ករណីគ្រោ-ះថ្នាក់ចរា.ចរដែលបង្កឡើយដោយលោក តាប៊ុយ អតីតពិធីករទូរទស្សន៍ដ៏ល្បីបានបេីករថយន្តសេរីទំនេីបម៉ាករ៉េងរ៉ូវ័រ១គ្រឿង ពណ៍សមួយគ្រឿង ជ្រុលទៅបុ.ករថយន្តព្រូសពីក្រោយពេញទំ.ហឹង នាវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរស្សុី នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មិនដល់ពេលនេះមិនទាន់ចប់នៅឡើយទេ។
ក្រោយពេលដែលបុរសដែលរ.ងគ្រោ-ះយករថយន្តទៅជួសជុល ហើយក៏ផ្ញើបុងតម្លៃឲ្យតាប៊ុយវិញ ដែលការចំណាយអស់ដល់ទៅជាង២ពាន់ដុល្លារ ធ្វើតាប៊ុយចេញវីដេអូ រៀបរាប់តែម្ដង ថាម្ចាស់រថយន្តគួរធ្វើឲ្យសមរម្យបន្តិចទៅ លោកបន្តថា វាមិនដែលអាណាសរសេរបុងដៃ ដាក់ឲ្យគេចឹងហ្មងទេ។
យ៉ាងណាម្ចាស់រថយន្តបានបញ្ចេញរូបភាពពីទំហំនៃការខូចខាតរថយន្តរបស់ខ្លួន ឲ្យមើលតែម្ដង ដោយបានលើកឡើងថា៖ ជាងនិយាយថាសំណាងហើយឡានខ្ញុំមិនផ្ទុ-ះ ឆេ-ះនោះ ខូចត្រឹមអាគុយ ខណៈប្រអប់បញ្ជាភ្លើ.ង ឡើងរួញ សាកស៊ីឡាន ឡើងរួញ Rang បុ.ក Prius មិនខុសអីពីមាន់ ជា.ន់ខ្ទឹមទេបង បងអើយ! យើងអោយលេខជាងទៅគាត់ហើយ គាត់ទៅមើលទៅ ហេតុអីមក live ថាយើងចងបានលុយគាត់ បងៗអាចជួយគិតមើល !
ហើយម្ចាស់រថយន្តដែលរងគ្រោ-ះក៏បានប្រកាសដេញថ្លៃរថយន្តនេះផងដែរ ប្រសិនបើអ្នកណាដែលថាខូចខាតតិចតួច សូមអញ្ជើញមកទិញយកតែម្ដងទៅ ដោយបានលើកឡើងថា៖ «ខ្ញុំសូមប្រកាសរកម្ចាស់ P.a.g.e ចិត្តធម៌ សូមជួយទិញឡាននេះយកទៅប្រើបន្តពីខ្ញុំផង។ ហើយសូមជិះខ្លួនឯងផង» ហើយឡាននេះទើបយកចូលថ្ងៃទី ០៣ ខែធ្នូទេ។
យ៉ាងណានៅយប់ថ្ងៃទី ១៥នេះ ម្ចាស់រថយន្តព្រូសខាងលើបានផុ សវីដេអូមួយទៀតអំពីជាង កំពុងជួសជុលរថយន្ត ដោយលើកឡើងថា៖ «ជាងកាត់ឡានខ្ញុំខ្ទេ.ចហើយ ឃើញឡានខ្លួនឯងដែលជ.នល្មើ.ស បុ.កអាណិតឡានណាស់ កាត់ខ្ទេ.ចអស់ហើយ ខ្ញុំសូមប្រកាសជាសាធារណៈថាប្តឹ.ងទៅតុ.លា.ការក្រុងភ្នំពេញ ហើយទារសំណងជំ.ងឺ.ចិ.ត្ត 20000$ ដោយយកប្រាក់នោះទៅជូនម.ន្ទីរពេ.ទ្យគន្ឋបុប្ផា🙏 សូមជួយគាំទ្រ និងផ្តល់កំលាំងចិត្តផង បងប្អូន»